ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
ម៉ាកុស 13:32 - Khmer Christian Bible ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតា គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬកូនមនុស្ស។ ព្រះគម្ពីរខ្មែរសាកល “ចំពោះថ្ងៃ ឬម៉ោងនោះ គ្មានអ្នកណាដឹងឡើយ សូម្បីតែបណ្ដាទូតសួគ៌នៅស្ថានសួគ៌ ឬព្រះបុត្រាក៏មិនជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ប៉ុន្តែ ត្រង់ឯថ្ងៃ ឬពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ មានតែព្រះវរបិតាមួយអង្គប៉ុណ្ណោះដែលជ្រាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯត្រង់ថ្ងៃ នឹងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ ជ្រាបតែព្រះវរបិតាប៉ុណ្ណោះ អាល់គីតាប រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីម៉ាឡាអ៊ីកាត់នៅសូរ៉កា ឬបុត្រារបស់អុលឡោះក៏ពុំដឹងដែរ មានតែអុលឡោះជាបិតាប៉ុណ្ណោះដែលដឹង។ |
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
លុះអស់រយៈពេលជាយូរក្រោយមក ម្ចាស់របស់បាវបម្រើទាំងនោះក៏ត្រលប់មកវិញ និងបានទូទាត់បញ្ជីជាមួយពួកគេ
លុះដល់ពាក់កណ្ដាលអធ្រាត្រ ក៏មានសម្រែកមួយថា មើល៍ កូនកំលោះមកហើយ ចូរចេញទៅទទួលគាត់ចុះ
ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «អ្នករាល់គ្នាមិនចាំបាច់ត្រូវដឹងពីពេលវេលា ឬកាលកំណត់ដែលព្រះវរបិតាបានកំណត់ទុកដោយសិទ្ធិអំណាចរបស់ព្រះអង្គឡើយ
ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដូចជាចោរ នៅថ្ងៃនោះ ផ្ទៃមេឃនឹងរលាយបាត់ទៅដោយសូរគ្រាំគ្រេង ធាតុទាំងឡាយនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ ឯផែនដី និងអ្វីៗដែលនៅផែនដីក៏នឹងវិនាសអស់ដែរ។
នេះជាការបើកសំដែងរបស់ព្រះយេស៊ូគ្រិស្តដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើតឡើងឆាប់ៗនេះ។ ព្រះយេស៊ូបានបង្ហាញ ដោយចាត់ទេវតារបស់ព្រះអង្គទៅឯលោកយ៉ូហាន ជាបាវបម្រើរបស់ព្រះអង្គ។
ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្ដចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថាយើងនឹងមកឯអ្នកនៅពេលណាឡើយ