Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 1:7 - Khmer Christian Bible

7 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «អ្នក​រាល់គ្នា​មិន​ចាំបាច់​ត្រូវ​ដឹង​ពី​ពេល​វេលា​ ឬ​កាល​កំណត់​ដែល​ព្រះវរបិតា​បាន​កំណត់​ទុក​ដោយ​សិទ្ធិ​អំណាច​របស់​ព្រះអង្គ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ពេល ឬ​វេលា​ដែល​ព្រះ​បិតា​បាន​កំណត់​ដោយ​សិទ្ធិអំណាច​របស់ព្រះអង្គ គឺ​មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចំពោះ​ពេល​វេលា ដែល​ព្រះ‌វរបិតា​បាន​កំណត់​ទុក​ដោយ​អំណាច​របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​ព្រះ‌បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ព្រះអង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​អុលឡោះ​ជា​បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ទ្រង់​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 1:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត‍​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​របស់​ខ្ញុំ​បាន​មែន​ ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។​


ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរបិតា​តែ​មួយ​អង្គ​គត់​ គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ​ សូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ ឬ​ព្រះរាជបុត្រា​


ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»​


ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរ​បិតា​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ​ សូម្បី​តែ​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​ ឬ​កូន​មនុស្ស។​


ពួកគេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ ហើយ​ត្រូវ​នាំ​យក​ជា​ឈ្លើយ​ទៅ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ ឯ​ក្រុង​យេរូសាឡិម​វិញ​ នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី​រហូត​ដល់​ពេល​វេលា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់។​


ព្រះអង្គ​បាន​បង្កើត​ជនជាតិ​ទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ ហើយ​ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេ​រស់នៅ​


ហើយ​ឲ្យ​គម្រោង​នោះ​បាន​សម្រេច​នៅ​ពេល​កំណត់​មក​ដល់​ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​ឲ្យ​រួម​គ្នា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ គឺ​ទាំង​អ្វីៗ​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​


ដែល​ព្រះជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​កំណត់។​ ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ពរ​ ហើយ​ជា​ព្រះ​តែ​មួយ​គត់​មាន​សិទ្ធិ​អំណាច​ធំ​ ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​


ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​ នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក​មក​ដល់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម