អ្នកណាឲ្យទឹកត្រជាក់តែមួយកែវដល់ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនេះផឹក ដោយនូវឈ្មោះជាសិស្សរបស់ខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់គេឡើយ»។
ម៉ាកុស 12:43 - Khmer Christian Bible ព្រះយេស៊ូហៅពួកសិស្សរបស់ព្រះអង្គមក និងមានបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ដ្រីមេម៉ាយក្រីក្រម្នាក់នេះ បានដាក់តង្វាយច្រើនជាងអ្នកទាំងអស់ដែលបានដាក់តង្វាយក្នុងហិបតង្វាយនេះទៅទៀត ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីមេម៉ាយក្រីក្រម្នាក់នេះបានដាក់ច្រើនជាងអស់អ្នកដែលដាក់ក្នុងហិបតង្វាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានដាក់តង្វាយក្នុងហិប ច្រើនជាងគេទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង អាល់គីតាប អ៊ីសាហៅពួកសិស្សមក ហើយមានប្រសាសន៍ទៅគេថា៖ «ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ស្ដ្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ |
អ្នកណាឲ្យទឹកត្រជាក់តែមួយកែវដល់ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនេះផឹក ដោយនូវឈ្មោះជាសិស្សរបស់ខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់គេឡើយ»។
ហើយមានស្ដ្រីមេម៉ាយក្រីក្រម្នាក់មកដល់ គាត់បានដាក់កាក់តែពីរឡិបតា ដែលស្មើនឹងមួយកូដ្រានប៉ុណ្ណោះ
ព្រោះមនុស្សគ្រប់គ្នាដាក់តង្វាយពីសំណល់របស់ពួកគេ ប៉ុន្ដែស្ដ្រីម្នាក់នេះ ទោះបើនាងក្រីក្រយ៉ាងណា នាងបានថ្វាយអ្វីៗទាំងអស់ដែលនាងមានផង»។
ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។
ដូច្នេះ ពួកសិស្សបានសម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា
ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វីដែលអ្នកនោះគ្មានទេ
ថា ក្នុងពេលមានការល្បងយ៉ាងខ្លាំងតាមរយៈសេចក្ដីវេទនា ភាពហូរហៀរនៃអំណរ និងភាពក្រតោកយ៉ាករបស់ពួកគេក៏បង្ហូរចេញសេចក្ដីសប្បុរសដ៏បរិបូរ