Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 10:42 - Khmer Christian Bible

42 អ្នកណា​ឲ្យ​ទឹក​ត្រជាក់​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំង​នេះ​ផឹក​ ដោយ​នូវ​ឈ្មោះ​ជា​សិស្ស​របស់​ខ្ញុំ​ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់គេ​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 អ្នកណាក៏ដោយដែល​យក​ទឹក​ត្រជាក់​សូម្បីតែ​មួយ​កែវ ឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ផឹក​ក្នុងនាម​ម្នាក់នោះ​ជា​សិស្ស​របស់ខ្ញុំ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​សោះឡើយ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់ ក្នុង​ចំណោម​ក្មេង​ទាំង​នេះ ក្នុង​នាម​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​អ្នក​តូច‌តាច​ម្នាក់​ក្នុង​នាម​ជា​សិស្ស*​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 អ្នក​ណា​ដែល​ឲ្យ​ទឹក​ត្រជាក់​តែ​១​កែវ ទៅ​កូន​ក្មេង​តូច​១​នេះ​ផឹក ពី​ព្រោះ​ជា​សិស្ស​ខ្ញុំ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

42 អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​អ្នក​តូច‌តាច​ម្នាក់​ក្នុង​នាម​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 10:42
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​


ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ដូច្នោះ​ដែរ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ត្រូវ​វិនាស​ឡើយ។​


ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​


ហើយ​ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ប្រសើរ​ជាង​ឲ្យ​អ្នក​នោះ​ធ្វើ​ឲ្យ​អ្នក​តូច​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ជំពប់​ដួល។​


ប៉ុន្ដែ​ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​អំពើ​ល្អ​ ចូរ​ឲ្យ​ខ្ចី​ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​មក​វិញ​ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក​ រួច​អ្នក​រាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​


ដ្បិត​បើ​មាន​ចិត្ត​សង្វាត​មែន​ នោះ​អាច​ទទួល​យក​បាន​ហើយ​ គឺ​តាម​អ្វី​ដែល​អ្នក​នោះ​មាន​ មិន​មែន​តាម​អ្វី​ដែល​អ្នក​នោះ​គ្មាន​ទេ​


ដ្បិត​ព្រះ​ជាម្ចាស់​មិន​មែន​អយុត្តិធម៌​ទេ​ ព្រះអង្គ​មិន​ភ្លេច​កិច្ចការ​របស់​អ្នក​រាល់គ្នា​ ឬ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​បាន​បង្ហាញ​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ឡើយ​ គឺ​ការ​ដែល​អ្នក​រាល់គ្នា​បាន​បម្រើ​ពួក​បរិសុទ្ធ​ ហើយ​នៅ​តែ​បម្រើ‍​តទៅ​ទៀត​នោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម