អ្នកណាឲ្យទឹកត្រជាក់តែមួយកែវដល់ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនេះផឹក ដោយនូវឈ្មោះជាសិស្សរបស់ខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់គេឡើយ»។
ម៉ាកុស 12:42 - Khmer Christian Bible ហើយមានស្ដ្រីមេម៉ាយក្រីក្រម្នាក់មកដល់ គាត់បានដាក់កាក់តែពីរឡិបតា ដែលស្មើនឹងមួយកូដ្រានប៉ុណ្ណោះ ព្រះគម្ពីរខ្មែរសាកល មានស្ត្រីមេម៉ាយក្រីក្រម្នាក់បានមក ដាក់កាក់ឡិបតាពីរ ដែលស្មើនឹងមួយកូដ្រាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានស្រីមេម៉ាយក្រម្នាក់ មកដាក់តែ២ស្លឹង ដែលត្រូវជាកន្លះសេន អាល់គីតាប មានស្ដ្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបជំនូននោះដែរ។ |
អ្នកណាឲ្យទឹកត្រជាក់តែមួយកែវដល់ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនេះផឹក ដោយនូវឈ្មោះជាសិស្សរបស់ខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់គេឡើយ»។
ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកចេញពីទីនោះមិនបានឡើយ លុះត្រាតែអ្នកសងគេដោយឥតខ្វះមួយសេន។
ពេលព្រះយេស៊ូអង្គុយនៅទល់មុខហិបតង្វាយ និងមើលរបៀបដែលបណ្ដាជនដាក់កាក់ទៅក្នុងហិបតង្វាយ ហើយមានអ្នកមានជាច្រើនបានដាក់កាក់យ៉ាងច្រើនចូលទៅក្នុងនោះ
ព្រះយេស៊ូហៅពួកសិស្សរបស់ព្រះអង្គមក និងមានបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ដ្រីមេម៉ាយក្រីក្រម្នាក់នេះ បានដាក់តង្វាយច្រើនជាងអ្នកទាំងអស់ដែលបានដាក់តង្វាយក្នុងហិបតង្វាយនេះទៅទៀត
ខ្ញុំប្រាប់អ្នកថា អ្នកចេញពីទីនោះមិនបានឡើយ លុះត្រាតែសងគេដោយឥតខ្វះមួយឡិបតា»។
ហើយព្រះអង្គក៏ឃើញស្ដ្រីមេម៉ាយក្រីក្រម្នាក់កំពុងដាក់កាក់ពីរឡិបតាទៅក្នុងហិបនោះដែរ។
ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វីដែលអ្នកនោះគ្មានទេ
ថា ក្នុងពេលមានការល្បងយ៉ាងខ្លាំងតាមរយៈសេចក្ដីវេទនា ភាពហូរហៀរនៃអំណរ និងភាពក្រតោកយ៉ាករបស់ពួកគេក៏បង្ហូរចេញសេចក្ដីសប្បុរសដ៏បរិបូរ