ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
ម៉ាកុស 11:19 - Khmer Christian Bible ហើយនៅល្ងាចនោះ ព្រះអង្គបានចាកចេញទៅក្រៅក្រុង។ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រះអង្គនិងពួកសិស្សក៏ចេញទៅខាងក្រៅទីក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ល្ងាច ព្រះអង្គ និងពួកសិស្សក៏ចាកចេញពីទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។ អាល់គីតាប លុះដល់ល្ងាច អ៊ីសាចាកចេញពីទីក្រុងជាមួយពួកសិស្ស។ |
ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
ព្រះអង្គបានចូលទៅក្នុងក្រុងយេរូសាឡិម និងព្រះវិហារ ពេលមើលសព្វកន្លែងហើយ ព្រះអង្គក៏ទៅក្រុងបេថានីជាមួយសាវកទាំងដប់ពីរ ព្រោះល្ងាចណាស់ហើយ។
ព្រះអង្គបានបង្រៀននៅក្នុងព្រះវិហារនៅពេលថ្ងៃ ហើយពេលយប់បានចេញទៅសម្រាកនៅភ្នំមួយឈ្មោះថា ភ្នំដើមអូលីវ
ចូរជឿលើពន្លឺចុះ ទាន់អ្នករាល់គ្នានៅមានពន្លឺ ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូននៃពន្លឺ»។ កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយលាក់ខ្លួនពីពួកគេ។