ពេលវិញ្ញាណឤក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន
ម៉ាកុស 1:23 - Khmer Christian Bible ហើយភ្លាមនោះ នៅក្នុងសាលាប្រជុំ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល ព្រះគម្ពីរខ្មែរសាកល រំពេចនោះ ក្នុងសាលាប្រជុំរបស់ពួកគេ មានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ស្រែកឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នៅក្នុងសាលាប្រជុំរបស់គេ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ ក្នុងសាលាប្រជុំ* មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ស្រែកឡើងថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោចិ៍ចូល វាស្រែកឡើងថា អាល់គីតាប នៅពេលនោះ ក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានអ៊ីព្លេសនៅក្នុងខ្លួន ស្រែកឡើងថា៖ |
ពេលវិញ្ញាណឤក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន
អ្នកដែលស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ព្រះអង្គមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យឡើយ
ស្រែកឡើងថា៖ «ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតអើយ! តើយើងនិងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»
កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម ក៏នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន និងលោកអនទ្រេជាមួយលោកយ៉ាកុប និងលោកយ៉ូហានផងដែរ។
ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺរោគាផ្សេងៗឲ្យជាសះស្បើយ និងបានបណ្ដេញអារក្សជាច្រើនចេញពីមនុស្ស ហើយព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីឡើយ ព្រោះពួកវាស្គាល់ព្រះអង្គ។
ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសនៅក្នុងសាលាប្រជុំរបស់គេ ព្រមទាំងបណ្ដេញអារក្សចេញពីមនុស្សផង។
ហើយនៅពេលដែលព្រះអង្គបានយាងចេញពីទូក មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល បានចេញពីផ្នូរខ្មោចមកជួបព្រះអង្គភ្លាម
ដ្បិតភ្លាមនោះ មានស្ដ្រីម្នាក់ ដែលមានកូនស្រីត្រូវវិញ្ញាណអាក្រក់ចូល បានឮអំពីព្រះអង្គ ក៏មកក្រាបនៅទៀបព្រះអង្គ
ដោយឃើញបណ្ដាជនកំពុងតែរត់មកជួបជុំគ្នា ព្រះយេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់ថា៖ «វិញ្ញាណថ្លង់គ យើងបង្គាប់ឯង ចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត»