Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:25 - Khmer Christian Bible

25 ដ្បិត​ភ្លាម​នោះ​ មាន​ស្ដ្រី​ម្នាក់​ ដែល​មាន​កូន​ស្រី​ត្រូវ​វិញ្ញាណ​អាក្រក់​ចូល​ បាន​ឮ​អំពី​ព្រះអង្គ​ ក៏​មក​ក្រាប​នៅ​ទៀប​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 មាន​ស្ត្រី​ម្នាក់​ដែល​កូនស្រី​របស់​នាង​មាន​វិញ្ញាណអសោច​ចូល​បាន​ឮ​អំពី​ព្រះអង្គ នាង​ក៏​មក​ក្រាបចុះ​ទៀប​ព្រះបាទា​របស់​ព្រះអង្គ​ភ្លាម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ​ភ្លាម ក៏​ចូល​មក​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ភ្លាម​នោះ ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្ស‌អសោចិ៍​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ភ្លាម​នោះ ស្ដ្រី​ម្នាក់​ដែល​កូន​ស្រី​មាន​អ៊ីព្លេស​ចូល បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា នាង​មក​ក្រាប​ដល់​ជើង​របស់​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មាន​ស្ដ្រី​ជនជាតិ​កាណាន​ម្នាក់​ ដែល​រស់​នៅ​តំបន់​នោះ​បាន​ចេញ​មក​ ស្រែក​ថា៖​ «លោកម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​ខ្ញុំ​ផង!​ កូន​ស្រី​របស់​ខ្ញុំ​ត្រូវ​អារក្ស​ចូល​ ធ្វើ​ទុក្ខ​ខ្លាំង​ណាស់»​


មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​មក​រក​ព្រះអង្គ​ ហើយ​លុត​ជង្គង់​អង្វរ​ថា៖​ «លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់»​


ស្ដ្រី​នោះ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​ ក៏​មក​ទាំង​ភ័យ​ញ័រ​ និង​ក្រាប​នៅ​ចំពោះ​ព្រះអង្គ​ ហើយ​ទូល​ប្រាប់​ការ​ពិត​ទាំង​ស្រុង​


រួច​ព្រះអង្គ​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ចេញ​ពី​ទីនោះ​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ទីរ៉ុស​ និង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​សោះ​ ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​គេច​រួច​បាន​ទេ​


រីឯ​ស្ដ្រី​នោះ​ជា​ជន​ជាតិ​ក្រេក​កាត់​ស៊ីរ៉ូភេនីស​ នាង​បាន​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​កូន​ស្រី​នាង​


ហើយ​គាត់​ផ្កាប់​មុខ​ចុះ​នៅ​ទៀប​បាទា​ព្រះអង្គ​ ទាំង​អរ​ព្រះគុណ​ព្រះអង្គ​ ឯ​អ្នក​នោះ​ជា​ជនជាតិ​សាម៉ារី។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម