បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតរបស់ខ្លួន តើមានប្រយោជន៍អ្វី? តើមនុស្សយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
ភីលីព 3:7 - Khmer Christian Bible ប៉ុន្ដែដោយសារព្រះគ្រិស្ដ អ្វីៗដែលធ្លាប់តែជាការចំណេញដល់ខ្ញុំនោះ ខ្ញុំបានរាប់ជាការខាតបង់វិញ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ អ្វីៗដែលពីមុនជាចំណេញដល់ខ្ញុំនោះ ឥឡូវនេះខ្ញុំបានចាត់ទុកថាជាការខាតបង់វិញ ដោយសារតែព្រះគ្រីស្ទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្វីៗដែលមានប្រយោជន៍ដល់ខ្ញុំពីមុននោះ ខ្ញុំបានរាប់ជាខាតវិញ ព្រោះតែព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ សេចក្ដីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ អាល់គីតាប ក៏ប៉ុន្ដែ អ្វីៗដែលខ្ញុំធ្លាប់គិតថា មានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែអាល់ម៉ាហ្សៀស |
បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតរបស់ខ្លួន តើមានប្រយោជន៍អ្វី? តើមនុស្សយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
«បើអ្នកណាមកឯខ្ញុំ ដោយមិនស្អប់ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងសូម្បីតែជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ
ដូច្នេះនៅក្នុងចំណោមអ្នកទាំងអស់គ្នា បើមិនលះបង់ទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួនទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។
ពេលពួកគេបានបរិភោគអាហារឆ្អែតហើយ ពួកគេក៏សម្រាលសំពៅដោយទម្លាក់ស្រូវទៅក្នុងសមុទ្រ
គាត់បានរាប់សេចក្ដីត្មះតិះដៀលដោយព្រោះព្រះគ្រិស្ដថាជាទ្រព្យសម្បត្ដិដ៏ប្រសើរជាងទ្រព្យសម្បត្តិទាំងឡាយនៅស្រុកអេស៊ីព្ទ ដ្បិតគាត់បានសម្លឹងទៅឯរង្វាន់។