សិស្សម្នាក់នោះមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមពួកបងប្អូននៅក្រុងលីស្ដ្រា និងក្រុងអ៊ីកូនាម
ភីលីព 2:22 - Khmer Christian Bible រីឯអ្នករាល់គ្នាវិញ ក៏ដឹងអំពីអត្តចរិតរបស់គាត់ស្រាប់ហើយ គឺគាត់បានបម្រើនៅក្នុងដំណឹងល្អជាមួយខ្ញុំដូចជាឪពុក និងកូន។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នករាល់គ្នាស្គាល់អត្តចរិតដែលត្រូវបានពិសោធរបស់ធីម៉ូថេហើយ ថាគាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយថា គាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំដូចកូននឹងឪពុក ដើម្បីបម្រើដំណឹងល្អ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយ ថាគាត់បានបំរើនៅជាមួយនឹងខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបំរើឪពុក អាល់គីតាប បងប្អូនជ្រាបអំពីទឹកចិត្ដរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំ ដូចកូននឹងឪពុកដើម្បីបម្រើដំណឹងល្អ។ |
សិស្សម្នាក់នោះមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមពួកបងប្អូននៅក្រុងលីស្ដ្រា និងក្រុងអ៊ីកូនាម
បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ
ដោយហេតុនេះ ខ្ញុំបានចាត់ធីម៉ូថេជាកូនជាទីស្រឡាញ់ និងជាទីទុកចិត្ដរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ឲ្យមកឯអ្នករាល់គ្នា គាត់នឹងរំឭកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំនៅក្នុងព្រះគ្រិស្ដយេស៊ូដែលខ្ញុំបានបង្រៀនដល់ក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។
ខ្ញុំក៏បានសរសេរសេចក្ដីនេះ ដើម្បីឲ្យខ្ញុំដឹងពីភាពស្មោះត្រង់របស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់តាមគ្រប់បែបយ៉ាងដែរឬទេ
យើងចាត់បងប្អូនម្នាក់ទៀតឲ្យទៅជាមួយពួកគេ ព្រោះយើងបានពិសោធអ្នកនោះជាញឹកញាប់ ហើយឃើញថា គាត់មានសេចក្ដីឧស្សាហ៍នៅក្នុងកិច្ចការជាច្រើន ឥឡូវនេះគាត់កាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត ដោយការទុកចិត្ដជាខ្លាំងលើអ្នករាល់គ្នា។
ដូច្នេះ ចូរបង្ហាញភស្ដុតាងពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា និងមោទនៈភាពរបស់យើងអំពីអ្នករាល់គ្នាឲ្យពួកគេបានឃើញនៅចំពោះមុខក្រុមជំនុំទាំងឡាយចុះ។
ខ្ញុំមិនមែននិយាយបែបបង្គាប់ទេ ប៉ុន្ដែដើម្បីពិសោធសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់អ្នករាល់គ្នា តាមរយៈសេចក្ដីឧស្សាហ៍របស់អ្នកដទៃវិញ។
បងប្អូនអើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ហេតុការណ៍ទាំងឡាយដែលកើតឡើងចំពោះខ្ញុំ បានធ្វើឲ្យដំណឹងល្អកាន់តែរីកចម្រើនឡើង
គឺពួកគេប្រកាសដោយសេចក្ដីស្រឡាញ់ ទាំងដឹងថា ខ្ញុំត្រូវបានកំណត់សម្រាប់ឆ្លើយការពារដំណឹងល្អ
ដោយសារការដែលអ្នករាល់គ្នារួមចំណែកនៅក្នុងដំណឹងល្អចាប់តាំងពីថ្ងៃដំបូងរហូតដល់ពេលនេះ។
ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។
ដ្បិតខ្ញុំគ្មានអ្នកណាដែលមានចិត្ដដូចគាត់ទេ ជាអ្នកដែលយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាអស់ពីចិត្ដ
ធីម៉ូថេកូនអើយ! ខ្ញុំប្រគល់សេចក្ដីបង្គាប់នេះដល់អ្នកស្របតាមព្រះបន្ទូលដែលបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកតយុទ្ធបានយ៉ាងល្អដោយសារសេចក្ដីទាំងនេះ
ជូនចំពោះធីម៉ូថេ ជាកូនពិតប្រាកដរបស់ខ្ញុំខាងឯជំនឿ។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងប្រទានព្រះគុណ សេចក្ដីមេត្ដាករុណា និងសេចក្ដីសុខសាន្ដដល់អ្នក។
បើអ្នកបង្ហាញសេចក្ដីទាំងនេះដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងត្រលប់ជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ ហើយជាអ្នកដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាម។
ជូនចំពោះធីម៉ូថេជាកូនជាទីស្រឡាញ់។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងប្រទានព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។
រីឯអ្នកវិញ អ្នកបានស្គាល់អំពីសេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយាប្រព្រឹត្ដ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ
ជូនចំពោះទីតុសជាកូនពិតប្រាកដស្របតាមជំនឿតែមួយ សូមឲ្យព្រះជាម្ចាស់ដ៏ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអង្គសង្គ្រោះរបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នក។