ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ភីលីព 1:11 - Khmer Christian Bible ទាំងបានពេញដោយផលផ្លែនៃសេចក្ដីសុចរិតតាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់ការសរសើរតម្កើង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងត្រូវបានបំពេញដោយផលផ្លែនៃសេចក្ដីសុចរិតដែលមកតាមរយៈព្រះយេស៊ូវគ្រីស្ទ ដើម្បីជាសិរីរុងរឿង និងការសរសើរតម្កើងដល់ព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មានពេញដោយផលនៃសេចក្តីសុចរិត មកតាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសិរីល្អ និងជាការសរសើរដល់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិត ដែលមកពីព្រះយេស៊ូគ្រិស្ត សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងមានពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្ដីសរសើរដល់ព្រះផង។ អាល់គីតាប ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិតដែលមកពីអ៊ីសាអាល់ម៉ាហ្សៀស សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរអុលឡោះ។ |
ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ព្រមទាំងតាំងអ្នករាល់គ្នាឲ្យចេញទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅស្ថិតស្ថេរ ដូច្នេះហើយ អ្វីក៏ដោយដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
មែកទាំងឡាយណាដែលនៅជាប់នឹងខ្ញុំ ប៉ុន្ដែមិនបង្កើតផលផ្លែ នោះព្រះអង្គក៏កាត់ចោល រីឯមែកទាំងឡាយណាដែលបង្កើតផលផ្លែ នោះព្រះអង្គក៏លួសវា ដើម្បីឲ្យបង្កើតផលកាន់តែច្រើនឡើង។
ដ្បិតព្រះវរបិតារបស់ខ្ញុំបានតម្កើងឡើង ដោយសារតែសេចក្ដីនេះឯង គឺឲ្យអ្នករាល់គ្នាបង្កើតផលបានច្រើន យ៉ាងនោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
ដូច្នេះពេលណាខ្ញុំបំពេញកិច្ចការនេះចប់សព្វគ្រប់ គឺប្រគល់ជំនួយដល់អ្នកទាំងនោះរួចហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្បាញដោយឆៀងចូលជួបអ្នករាល់គ្នា
ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាបានរួចពីបាប ហើយត្រលប់ជាបាវបម្រើរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបានទទួលផលរបស់អ្នករាល់គ្នានៅក្នុងភាពបរិសុទ្ធដែលមានលទ្ធផលជាជីវិតអស់កល្បជានិច្ច
ដូច្នេះ ទោះបីអ្នករាល់គ្នាបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះ
រីឯព្រះដែលផ្គត់ផ្គង់គ្រាប់ពូជដល់អ្នកព្រោះពូជ ព្រមទាំងអាហារសម្រាប់បរិភោគផង ព្រះអង្គនឹងផ្គត់ផ្គង់ ហើយធ្វើឲ្យគ្រាប់ពូជរបស់អ្នករាល់គ្នាមានច្រើនឡើងៗ និងធ្វើឲ្យផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាបានកើនច្រើនឡើង
ដើម្បីឲ្យយើងដែលជាអ្នកមានសង្ឃឹមនៅក្នុងព្រះគ្រិស្ដមុនគេបានសរសើរសិរីរុងរឿងរបស់ព្រះអង្គ។
គឺព្រះវិញ្ញាណនេះហើយជារបស់បញ្ចាំចិត្ដសម្រាប់មរតករបស់យើង រហូតទាល់តែព្រះអង្គប្រោសលោះអ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ដើម្បីជាការសរសើរដល់សិរីរុងរឿងរបស់ព្រះអង្គ។
ព្រោះយើងជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្កើតមកនៅក្នុងព្រះគ្រិស្ដយេស៊ូសម្រាប់ការល្អដែលព្រះជាម្ចាស់បានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្ដតាម។
ដ្បិតផលផ្លែរបស់ពន្លឺមាននៅក្នុងគ្រប់ទាំងសេចក្ដីល្អ សេចក្ដីសុចរិត និងសេចក្ដីពិត
ខ្ញុំនិយាយនេះ មិនមែនរកជំនួយទេ គឺខ្ញុំរកផលផ្លែដែលចម្រើនដល់អ្នករាល់គ្នាវិញ
ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងឲ្យព្រះអង្គសព្វព្រះហឫទ័យនៅក្នុងការទាំងអស់ និងដើម្បីឲ្យអ្នករាល់គ្នាបង្កើតផលផ្លែនៅក្នុងគ្រប់ការល្អ ព្រមទាំងចម្រើនឡើងនៅក្នុងការយល់ដឹងអំពីព្រះជាម្ចាស់
ដែលបានមកដល់អ្នករាល់គ្នា ហើយដំណឹងល្អនេះបង្កើតផលផ្លែ និងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូល ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានយល់ព្រះគុណរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត
ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងទទួលការលើកតម្កើងនៅក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ទទួលការលើកតម្កើងនៅក្នុងព្រះអង្គដែរ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់របស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។
ត្រូវឲ្យបងប្អូនយើងខិតខំធ្វើការល្អផង សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់ទាំងឡាយ ដើម្បីកុំឲ្យត្រលប់ជាមនុស្សមិនបង្កើតផលឡើយ។
ពេលមានការវាយប្រដៅ ពេលនោះ មើលទៅដូចជាព្រួយណាស់ មិនសប្បាយទេ ប៉ុន្ដែក្រោយមកទើបបង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិតដល់អស់អ្នកដែលបានទទួលការហ្វឹកហ្វឺនតាមរបៀបនោះ។
ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់ដែរ កំពុងតែបានសង់ឡើងឲ្យទៅជាដំណាក់ខាងវិញ្ញាណ និងជាសង្ឃដ៏បរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដ
រីឯអ្នករាល់គ្នាជាពូជដែលបានជ្រើសរើស ជាសង្ឃហ្លួង ជាជនជាតិបរិសុទ្ធ ជាប្រជារាស្ដ្រដែលជាកម្មសិទ្ធិផ្ទាល់របស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលព្រះអង្គបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ
បើអ្នករាល់គ្នាត្រូវគេដៀលត្មះ ដោយព្រោះព្រះនាមរបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង ដែលជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើអ្នករាល់គ្នា។