Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 12:11 - Khmer Christian Bible

11 ពេល​មាន​ការ​វាយ​ប្រដៅ​ ពេលនោះ​ មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់​ មិន​សប្បាយ​ទេ​ ប៉ុន្ដែ​ក្រោយ​មក​ទើប​បង្កើតផល​ជា​សេចក្ដី​សុខសាន្ត ​និង​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ដែល​បាន​ទទួល​ការ​ហ្វឹកហ្វឺន​តាម​របៀប​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 យ៉ាងណាមិញ ការប្រៀនប្រដៅ​ទាំងអស់ កាលណា​យើងទទួលនោះ​តែងតែ​មានអារម្មណ៍​មិន​សប្បាយ​មែន គឺ​ឈឺចាប់​វិញ ប៉ុន្តែ​ក្រោយមក ទើប​បង្កើត​ផល​ដ៏សុខសាន្ត​នៃ​សេចក្ដីសុចរិត ដល់​អ្នក​ដែល​ត្រូវបាន​បង្វឹក​តាម​របៀបនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​ណា​យើង​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខ‌សាន្ត នៃ​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ដ និង​សេចក្ដី​សុចរិត​ទុក​ជា​ផល។

សូមមើលជំពូក ចម្លង




ហេព្រើរ 12:11
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​មែន​ជា​ការ​បរិភោគ​ និង​ការ​ផឹក​ឡើយ​ គឺ​ជា​សេចក្ដី​សុចរិត​ សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ដ្បិត​សេចក្ដី​វេទនា​ដ៏​ស្រាល​របស់​យើង​តែ​មួយ​ភ្លែត​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​សិរី​រុងរឿង​ដ៏​លើសលប់​អស់កល្ប​ជានិច្ច​ប្រៀប​ផ្ទឹម​មិន​បាន‍​ឡើយ។​


ពី​ពេល​នេះ‍​តទៅ​ មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​ឲ្យ​ខ្ញុំ​ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះអង្គ​ដែរ។​


ដ្បិត​ឪពុក​ខាង​សាច់ឈាម​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ តាម​ដែល​គាត់​យល់​ឃើញ​ថា​ល្អ​ រីឯ​ឪពុក​ខាង​វិញ្ញាណ​វិញ​ ព្រះអង្គ​វាយ​ប្រដៅ​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ គឺ​ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​បរិសុទ្ធ​របស់​ព្រះអង្គ។​


រីឯ​អាហារ​រឹង​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​ធ្លាប់​បាន​បង្វឹក​ប្រាជ្ញា​ញាណ​របស់​ខ្លួន​ឲ្យ​ចេះ​វែក​ញែក​ការ​ល្អ​ និង​ការ​អាក្រក់។​


ហេតុនេះ​ហើយ​បាន​ជា​អ្នក​រាល់គ្នា​មាន​ចិត្ដ​រីករាយ​យ៉ាង​ខ្លាំង​ ទោះ​ជា​ពេល​នេះ​ អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​ដោយ​សារ​សេចក្ដី​ល្បួង​ផ្សេងៗ​ក្ដី


ពួកគេ​មាន​ភ្នែក​ពេញ​ដោយ​អំពើ​ផិត​ក្បត់​ ហើយ​មិន​ឈប់​ប្រព្រឹត្ដ​បាប​ឡើយ​ ក៏​អូសទាញ​មនុស្ស​ដែល​មិន​ខ្ជាប់ខ្ជួន​ផង​ ពួកគេ​មាន​ចិត្ដ​ដែល​ត្រូវ​បាន​បង្វឹក​ឲ្យ​មាន​សេចក្ដី​លោភ​ ជា​កូន​ត្រូវ​បណ្ដាសារ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម