ដ្បិតគាត់ឆ្លើយបំភ្លឺដល់ជនជាតិយូដាយ៉ាងមានអំណាចនៅចំពោះមុខមហាជន ទាំងបង្ហាញតាមបទគម្ពីរថា ព្រះយេស៊ូជាព្រះគ្រិស្ដ។
ទីតុស 1:9 - Khmer Christian Bible ព្រមទាំងកាន់តាមព្រះបន្ទូលដ៏ពិត ស្របតាមសេចក្ដីដែលបានរៀន ដើម្បីអាចលើកទឹកចិត្ដអ្នកដទៃបាន តាមរយៈសេចក្ដីបង្រៀនត្រឹមត្រូវ និងបង្ហាញពួកអ្នកប្រឆាំងឲ្យដឹងកំហុសដែរ។ ព្រះគម្ពីរខ្មែរសាកល ហើយកាន់ខ្ជាប់នូវសេចក្ដីបង្រៀននៃព្រះបន្ទូលដ៏ពិត ដើម្បីឲ្យគាត់អាចលើកទឹកចិត្តដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវបាន ព្រមទាំងធ្វើឲ្យអ្នកដែលប្រឆាំងដឹងកំហុសផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាប់ចិត្តនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីឲ្យមានសមត្ថភាពដាស់តឿនអ្នកដទៃ តាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យអាចនឹងកំសាន្តចិត្តគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង អាល់គីតាប ជាប់ចិត្ដនឹងបន្ទូលរបស់អុលឡោះជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីឲ្យមានសមត្ថភាពដាស់តឿនអ្នកដទៃតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។ |
ដ្បិតគាត់ឆ្លើយបំភ្លឺដល់ជនជាតិយូដាយ៉ាងមានអំណាចនៅចំពោះមុខមហាជន ទាំងបង្ហាញតាមបទគម្ពីរថា ព្រះយេស៊ូជាព្រះគ្រិស្ដ។
ផ្ទុយទៅវិញ បើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូល ហើយមានអ្នកមិនជឿ ឬអ្នកមិនដែលដឹងមួយចំនួនចូលមក នោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុស ហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ
ដូច្នេះ បងប្អូនអើយ! ចូរឈរឲ្យមាំមួន ហើយកាន់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីដោយពាក្យសំដី ឬសំបុត្រក្ដី។
មនុស្សប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សរួមភេទជាមួយភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកកុហក ពួកស្បថបំពាន និងការអ្វីផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនត្រឹមត្រូវ
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
និងដើម្បីឲ្យអ្នករក្សាជំនឿ និងមនសិការល្អ ដ្បិតអ្នកខ្លះបានបោះបង់ចោលសេចក្ដីទាំងនេះដែលបណ្ដាលឲ្យជំនឿរបស់ពួកគេលិចលង់។
បើអ្នកណាបង្រៀនសេចក្ដីណាផ្សេងទៀត ហើយមិនយល់ស្របនឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងសេចក្ដីបង្រៀនអំពីការគោរពកោតខ្លាចព្រះជាម្ចាស់
ចូរកាន់តាមពាក្យត្រឹមត្រូវទាំងឡាយដែលអ្នកបានឮពីខ្ញុំទុកជាគំរូដោយជំនឿ និងសេចក្ដីស្រឡាញ់ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូចុះ។
ហើយសេចក្ដីទាំងឡាយដែលអ្នកបានឮពីខ្ញុំនៅចំពោះមុខសាក្សីជាច្រើននោះ ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ដែលអាចបង្រៀនអ្នកផ្សេងទៀតបានដែរ។
និងប្រដៅពួកប្រឆាំងដោយចិត្ដសុភាព ក្រែងលោព្រះជាម្ចាស់បណ្ដាលឲ្យគេប្រែចិត្តស្គាល់សេចក្ដីពិត
ប៉ុន្តែអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន និងជឿប្រាកដដោយដឹងថា អ្នកបានរៀនពីអ្នកណា
ដ្បិតនឹងមានគ្រាមួយដែលពួកគេលែងស្ដាប់សេចក្ដីបង្រៀនត្រឹមត្រូវទៀតហើយ ផ្ទុយទៅវិញ ពួកគេនឹងប្រមូលគ្រូជាច្រើនសម្រាប់ខ្លួនឯងទៅតាមសេចក្តីប៉ងប្រាថ្នា ដើម្បីឲ្យនិយាយអ្វីដែលត្រចៀករបស់ពួកគេរមាស់ចង់ស្ដាប់
ដូច្នេះ ត្រូវតែបិទមាត់អ្នកទាំងនោះ ដ្បិតដោយព្រោះតែការចំណេញដ៏ថោកទាប ពួកគេបានបំផ្លាញគ្រួសារទាំងឡាយដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀន។
បងប្អូនជាទីស្រឡាញ់អើយ! នៅពេលខ្ញុំខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីសរសេរមកឯអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងបានទទួលរួមគ្នា នោះខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែសរសេរដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធមួយដងជាសម្រេច។
យើងនឹងមកយ៉ាងឆាប់ ចូរកាន់ខ្ជាប់សេចក្ដីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នកបានឡើយ។
ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្ដចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថាយើងនឹងមកឯអ្នកនៅពេលណាឡើយ