នៅសម័យស្ដេចហេរ៉ូឌ ជាស្ដេចស្រុកយូដា មានសង្ឃម្នាក់ក្នុងក្រុមសង្ឃអ័ប៊ីយ៉ា ឈ្មោះសាការី មានប្រពន្ធម្នាក់ឈ្មោះអេលីសាបិត ជាពូជពង្សរបស់លោកអើរ៉ុន
ទីតុស 1:6 - Khmer Christian Bible អ្នកនោះជាអ្នកដែលឥតបន្ទោសបាន មានប្រពន្ធតែមួយ មានកូនជាអ្នកជឿ ដែលគ្មានអ្នកណាចោទប្រកាន់ថាខិលខូច ឬមិនស្ដាប់បង្គាប់ឡើយ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើមានអ្នកណាឥតមានកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ មានកូនជាអ្នកជឿដែលគ្មានការចោទប្រកាន់អំពីអបាយមុខ ឬការមិនស្ដាប់បង្គាប់ នោះចូរតែងតាំងអ្នកនោះចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាអ្នកដែលរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានកូនចៅជាអ្នកជឿ ឥតមានអ្នកណាចោទប្រកាន់ថាជាមនុស្សខិលខូច ហើយរឹងចចេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថាជាកូនខិលខូច មិនចេះស្ដាប់បង្គាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបើមានអ្នកណាដែលរកចាប់ទោសមិនបាន ដែលមានប្រពន្ធតែ១ ហើយមានកូនចៅជឿដែរ ឥតមានអ្នកណាចោទប្រកាន់ ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេសអ្វីឡើយ នោះត្រូវតាំងគេចុះ ដូចជាខ្ញុំបានបង្គាប់អ្នកហើយ អាល់គីតាប គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថា ជាកូនខិលខូចមិនចេះស្ដាប់បង្គាប់។ |
នៅសម័យស្ដេចហេរ៉ូឌ ជាស្ដេចស្រុកយូដា មានសង្ឃម្នាក់ក្នុងក្រុមសង្ឃអ័ប៊ីយ៉ា ឈ្មោះសាការី មានប្រពន្ធម្នាក់ឈ្មោះអេលីសាបិត ជាពូជពង្សរបស់លោកអើរ៉ុន
កុំស្រវឹងស្រា ដែលនាំឲ្យប្រព្រឹត្ដផ្ដេសផ្ដាសឡើយ ប៉ុន្តែចូរឲ្យបានពេញដោយព្រះវិញ្ញាណ
បងប្អូនអើយ! យើងសូមដាស់តឿនអ្នករាល់គ្នាថា ចូរព្រមានអស់អ្នកដែលគ្មានសណ្ដាប់ធ្នាប់ ចូរលើកទឹកចិត្ដអស់អ្នកដែលបាក់ទឹកចិត្ដ ចូរជួយទ្រទ្រង់អស់អ្នកដែលខ្សោយ និងមានចិត្ដអត់ធ្មត់ចំពោះមនុស្សទាំងអស់។
យើងក៏ដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនបង្កើតមកសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សល្មើសច្បាប់ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ មនុស្សបាប មនុស្សមិនបរិសុទ្ធ មនុស្សប្រមាថព្រះជាម្ចាស់ មនុស្សសម្លាប់ឪពុកម្ដាយ មនុស្សសម្លាប់គេ
អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែម្នាក់ ហើយគ្រប់គ្រងកូនៗ និងគ្រួសាររបស់ខ្លួនបានល្អ
ដ្បិតមនុស្សមិនស្ដាប់បង្គាប់ មនុស្សនិយាយពាក្យឥតប្រយោជន៍ និងមនុស្សបោកបញ្ឆោត ពិតជាមានច្រើនណាស់ ជាពិសេសក្នុងចំណោមពួកកាត់ស្បែកនេះឯង។