ដើម្បីឲ្យអ្នករាល់គ្នាសរសើរតម្កើងព្រះជាម្ចាស់ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដោយព្រមព្រៀងគ្នា និងមានសំឡេងតែមួយ។
កូឡុស 1:3 - Khmer Christian Bible ពេលយើងអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់នៃយើងជានិច្ច ព្រះគម្ពីរខ្មែរសាកល នៅពេលអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអធិស្ឋានឲ្យអ្នករាល់គ្នា យើងខ្ញុំតែងអរព្រះគុណដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត* ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន*ឲ្យបងប្អូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ក៏អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច អាល់គីតាប យើងសូមអរគុណអុលឡោះជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងទូរអាឲ្យបងប្អូន |
ដើម្បីឲ្យអ្នករាល់គ្នាសរសើរតម្កើងព្រះជាម្ចាស់ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដោយព្រមព្រៀងគ្នា និងមានសំឡេងតែមួយ។
ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ
គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ដែលជាព្រះវរបិតានៃសេចក្ដីមេត្តាករុណា ជាព្រះជាម្ចាស់នៃការកម្សាន្ដចិត្ដគ្រប់បែបយ៉ាង
ហេតុនេះហើយ នៅពេលខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់ចំពោះពួកបរិសុទ្ធទាំងអស់
ទាំងអធិស្ឋាននៅក្នុងព្រះវិញ្ញាណគ្រប់ពេលវេលាដោយការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់បែបយ៉ាង ហើយសម្រាប់ការនេះឯង ចូរប្រុងស្មារតីដោយសេចក្ដីព្យាយាមគ្រប់បែបយ៉ាង និងដោយការទូលអង្វរសម្រាប់ពួកបរិសុទ្ធទាំងអស់
ចូរកុំខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញ គ្រប់ការទាំងអស់ ចូរទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាដោយសេចក្ដីអធិស្ឋាន និងការទូលអង្វរ ទាំងអរព្រះគុណផង
ព្រះអង្គបានសង្គ្រោះយើងពីសិទ្ធិអំណាចនៃសេចក្ដីងងឹត រួចនាំយើងមកក្នុងនគរនៃព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
ហេតុនេះហើយ បានជាចាប់តាំងពីថ្ងៃដែលយើងបានឮអំពីអ្នករាល់គ្នា យើងបានអធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរឡើយ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានពេញដោយការយល់ដឹងអំពីបំណងរបស់ព្រះអង្គតាមរយៈប្រាជ្ញា និងចំណេះដឹងទាំងឡាយខាងវិញ្ញាណ
យើងតែងតែអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា ទាំងនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច។
ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ