បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា រួចពួកគេនឹងសម្លាប់អ្នករាល់គ្នា ហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
កិច្ចការ 9:16 - Khmer Christian Bible ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថា ដោយព្រោះឈ្មោះខ្ញុំ គាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។ ព្រះគម្ពីរខ្មែរសាកល យើងនឹងបង្ហាញដល់គាត់ថា គាត់ត្រូវតែរងទុក្ខច្រើនប៉ុណ្ណា ដោយព្រោះនាមរបស់យើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងបង្ហាញឲ្យគាត់ដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ដោយព្រោះឈ្មោះខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំនឹងបង្ហាញ ឲ្យគាត់ដឹងជាត្រូវរងទុក្ខលំបាកទាំងអម្បាលម៉ាន ដោយព្រោះឈ្មោះខ្ញុំ អាល់គីតាប ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែនាមរបស់ខ្ញុំ»។ |
បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា រួចពួកគេនឹងសម្លាប់អ្នករាល់គ្នា ហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។
ប៉ុន្ដែចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ បើគេបានបៀតបៀនខ្ញុំទៅហើយ នោះគេមុខជាបៀតបៀនអ្នករាល់គ្នាដែរ បើគេកាន់តាមពាក្យរបស់ខ្ញុំ នោះគេមុខជាកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ
ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
ពេលមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់លោកប៉ូល មកចងជើងដៃខ្លួនឯង ហើយនិយាយថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ដូច្នេះថា ជនជាតិយូដានៅក្រុងយេរូសាឡិម នឹងចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះដែរ ហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។
ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង»
ក្រោយពីរកឃើញពួកសិស្ស យើងក៏ស្នាក់នៅទីនោះប្រាំពីរថ្ងៃ ហើយតាមរយៈព្រះវិញ្ញាណ ពួកគេបានប្រាប់លោកប៉ូលមិនឲ្យទៅក្រុងយេរូសាឡិមទេ
ហើយម្នាក់នេះមកទីនេះ ដោយបានទទួលសិទ្ធិអំណាចពីពួកសម្ដេចសង្ឃ ដើម្បីចាប់ចងពួកអ្នកដែលកំពុងអំពាវនាវដល់ព្រះនាមរបស់ព្រះអង្គទាំងអស់»
គាត់ក៏សួរ ទាំងនឹកអស្ចារ្យ និងភ័យរន្ធត់ថា៖ «ព្រះអម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច?» ព្រះអម្ចាស់ក៏មានបន្ទូលទៅគាត់ថា៖] «ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។
ផ្ទុយទៅវិញ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ ដោយការស៊ូទ្រាំជាច្រើនក្នុងការលំបាក សេចក្ដីវេទនា សេចក្ដីទុក្ខព្រួយ
ដើម្បីកុំឲ្យនរណាម្នាក់ត្រូវរង្គីរដោយព្រោះសេចក្តីវេទនាទាំងនេះឡើយ ដ្បិតអ្នករាល់គ្នាដឹងហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះសេចក្តីវេទនាបែបនេះ។
ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។
ព្រមទាំងការបៀតបៀន និងការរងទុក្ខលំបាកដែលបានកើតឡើងចំពោះខ្ញុំនៅក្រុងឤន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្រ្តា គឺខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនយ៉ាងខ្លាំង ប៉ុន្ដែព្រះអម្ចាស់បានសង្គ្រោះខ្ញុំពីសេចក្តីទាំងអស់នោះ
បើអ្នករាល់គ្នាត្រូវគេដៀលត្មះ ដោយព្រោះព្រះនាមរបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង ដែលជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើអ្នករាល់គ្នា។
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ហើយជាអ្នករួមចំណែកជាមួយអ្នករាល់គ្នានៅក្នុងព្រះយេស៊ូ គឺនៅក្នុងសេចក្ដីវេទនា នៅក្នុងនគរ និងនៅក្នុងការស៊ូទ្រាំ។ ខ្ញុំបាននៅលើកោះប៉ាត់ម៉ុសដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ។