Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:11 - Khmer Christian Bible

11 ព្រមទាំង​ការ​បៀតបៀន​ និង​ការ​រងទុក្ខ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្រុង​ឤន់ទីយ៉ូក​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​លីស្រ្តា​ គឺ​ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន​យ៉ាង​ខ្លាំង‍​ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ពី​សេចក្តី​ទាំង​អស់​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រមទាំង​ការបៀតបៀន និង​ទុក្ខលំបាក​ដែល​កើតឡើង​ដល់​ខ្ញុំ​នៅ​អាន់ទីយ៉ូក នៅ​អ៊ីកូនាម និង​នៅ​លីស្ត្រា​។ ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការបៀតបៀន​ដ៏ខ្លាំង​យ៉ាងណា​! ព្រះអម្ចាស់​បាន​ស្រោចស្រង់​ខ្ញុំ​ពី​ការ​ទាំងអស់​នេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ក៏​ឃើញ​ការ​ដែល​គេ​បៀត​បៀន​ខ្ញុំ និង​ទុក្ខ​លំបាក​ដែល​បាន​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ត្រា គឺ​ការ​បៀត​បៀន​ដែល​ខ្ញុំ​ស៊ូទ្រាំ តែ​ព្រះ‌អម្ចាស់​បានរំដោះ​ខ្ញុំ​ឲ្យ​រួចផុត​ពី​គ្រប់​ទាំងអស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រម​ទាំង​ការ​ដែល​គេ​បៀត‌បៀន​ដល់​ខ្ញុំ នឹង​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូនាម នឹង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្ដី​បៀត‌បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ‌ទ្រ​នោះ​ដែរ តែ​ក្នុង​ការ​ទាំង​នោះ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្ដែ អ៊ីសា‌ជាអម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:11
43 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពួកគាត់​បាន​ធ្វើ​ដំណើរ​បន្ដ​ពី​ក្រុង​ពើកា​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា​ រួច​ពួក​គាត់​បាន​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ។​


ប៉ុន្ដែ​ពេល​ពួក​ជនជាតិ​យូដា​ឃើញ​មនុស្ស​កុះករ​ដូច្នេះ​ ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន​ ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ ទាំង​ប្រមាថ​គាត់​ទៀត​ផង។​


នៅ​ក្រុង​លីស្ដ្រា​ មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ​ គាត់​ខ្វិន​ពី​កំណើត​មិន​ដែល​ដើរ​បាន​ឡើយ។​


គឺ​ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការ​បន្ទាបខ្លួន​ ដោយ​ទឹក​ភ្នែក​ និង​ដោយ​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ដែល​កើតមាន​ចំពោះ​ខ្ញុំ​ ដោយសារ​បំណង​អាក្រក់​របស់​ជនជាតិ​យូដា​


ពេល​មាន​ទំនាស់​កាន់តែ​ខ្លាំង​ មេបញ្ជាការ​ក៏​បញ្ជា​ទាហាន​ឲ្យ​ចុះ​ទៅ​ដណ្ដើម​យក​លោក​ប៉ូល​ពី​កណ្ដាល​ចំណោម​ពួកគេ​ នាំ​ទៅ​ក្នុង​បន្ទាយ​វិញ​ ដោយ​ខ្លាច​ក្រែង​ពួកគេ​ហែក​គាត់​ជា​ចម្រៀក។​


យើង​នឹង​រំដោះ​អ្នក​ពី​ប្រជារាស្ដ្រ​នេះ​ ព្រមទាំង​ពី​សាសន៍​ដទៃ​ ដែល​យើង​កំពុង​ចាត់​អ្នក​ឲ្យ​ទៅ​


ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់​ ទើប​ខ្ញុំ​បាន​ឈរ​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​រហូត​ដល់​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ​ ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​នឹង​កើតឡើង​


ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​


ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​ពួកអ្នក​មិន​ជឿ​នៅ​ស្រុក​យូដា​ និង​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​ទទួល​យក​ការ​បម្រើ​របស់​ខ្ញុំ​


ដ្បិត​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​មាន​កាន់​តែច្រើន​ដល់​យើង​យ៉ាង​ណា​ ការ​កម្សាន្ដ​ចិត្ដ​ដល់​យើង​តាមរយៈ​ព្រះគ្រិស្ដ​ក៏​មាន​កាន់​តែច្រើន​យ៉ាង​នោះ​ដែរ។​


ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​មុតមាំ​ចំពោះ​អ្នក​រាល់គ្នា​ ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​រងទុក្ខ​ជា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ក្នុង​ការ​កម្សាន្ដ​ចិត្ដ​ជា​យ៉ាង​នោះ​ដែរ‍។​


ហេតុនេះ​ហើយ​ ដោយ​ព្រោះ​ព្រះគ្រិស្ដ​ ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​កម្សោយ​ ការ​ត្មះតិះដៀល​ ការ​លំបាក​ ការ​បៀត​បៀន​ ព្រមទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ​ ពេល​នោះ​ខ្ញុំ​រឹងមាំ។​


ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ​ ខ្ញុំ​បាន​បញ្ចប់​ការ​ប្រណាំង​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​បាន​រក្សា​ជំនឿ​ដែរ។​


ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម