ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
កិច្ចការ 7:55 - Khmer Christian Bible ពេលនោះ លោកស្ទេផានបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏សម្លឹងមើលទៅលើមេឃ ហើយបានឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូដែលកំពុងឈរនៅខាងស្ដាំព្រះជាម្ចាស់ ព្រះគម្ពីរខ្មែរសាកល រីឯស្ទេផានបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយសម្លឹងមើលទៅមេឃ ឃើញសិរីរុងរឿងរបស់ព្រះ និងឃើញព្រះយេស៊ូវទ្រង់ឈរនៅខាងស្ដាំព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយលោកសម្លឹងមើលទៅលើមេឃ ឃើញសិរីល្អរបស់ព្រះ និងព្រះយេស៊ូវឈរនៅខាងស្តាំព្រះហស្តរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដែលគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ នោះក៏សំឡឹងមើលទៅលើមេឃ ឃើញសិរីល្អនៃព្រះ នឹងព្រះយេស៊ូវឈរនៅខាងព្រះហស្តស្តាំ អាល់គីតាប រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់អុលឡោះ និងឃើញអ៊ីសាឈរនៅខាងស្ដាំអុលឡោះ។ |
ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
ដូច្នេះគេក៏យកថ្មចេញ ហើយព្រះយេស៊ូងើបព្រះនេត្រឡើង ទាំងមានបន្ទូលថា៖ «ឱព្រះវរបិតាអើយ! ខ្ញុំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គស្តាប់ខ្ញុំ
លោកអេសាយនិយាយអំពីសេចក្ដីទាំងនេះ ព្រោះគាត់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយគាត់ក៏ថ្លែងទុកអំពីព្រះអង្គ។
ដូច្នេះបើខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា នោះខ្ញុំនឹងត្រលប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ
ពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាចម្លែកអស្ចារ្យតាមដែលព្រះវិញ្ញាណផ្ដល់ឲ្យ។
ពេលនោះ លោកពេត្រុសបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏និយាយទៅពួកគេថា៖ «ឱពួកអ្នកដឹកនាំ និងពួកចាស់ទុំរបស់ប្រជាជនអើយ!
ប៉ុន្ដែ ពួកគេមិនអាចតទល់នឹងសេចក្ដីដែលលោកស្ទេផាននិយាយដោយប្រាជ្ញា និងព្រះវិញ្ញាណនោះបានទេ
ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមានកេរ្ដិ៍ឈ្មោះល្អ ពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាមក នោះយើងនឹងតែងតាំងអ្នកទាំងនោះឲ្យមើលខុសត្រូវលើមុខងារនេះ
អង្គប្រជុំទាំងមូលពេញចិត្ដនឹងសំណើនេះណាស់ ដូច្នេះពួកគេក៏ជ្រើសរើសលោកស្ទេផាន ជាអ្នកដែលពេញដោយជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាសជាអ្នកចូលសាសនាយូដាមកពីក្រុងអាន់ទីយ៉ូក។
រីឯលោកស្ទេផានជាមនុស្សម្នាក់ពេញដោយព្រះគុណ និងអំណាច គាត់បានធ្វើការអស្ចារ្យ និងទីសំគាល់ធំៗក្នុងចំណោមប្រជាជន
ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្ដរបស់យើង ដើម្បីបំភ្លឺការយល់ដឹងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្ដព្រះយេស៊ូគ្រិស្ដ។
ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្សឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
រីឯចំណុចដ៏សំខាន់ក្នុងសេចក្ដីដែលបានរៀបរាប់មកនេះ គឺយើងមានសម្ដេចសង្ឃដែលគង់នៅខាងស្ដាំបល្ល័ង្កនៃព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌
ដ្បិតពេលដែលព្រះអង្គបានទទួលកិត្ដិយស និងសិរីរុងរឿងពីព្រះជាម្ចាស់ដ៏ជាព្រះវរបិតា នោះក៏មានសំឡេងមួយចេញមកពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមានបន្ទូលមកកាន់ព្រះអង្គថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។
ទាំងមានសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពន្លឺរស្មីរបស់ក្រុងនោះដូចជាត្បូងដ៏មានតម្លៃ គឺដូចជាត្បូងមណីជោតិរស ថ្លាដូចកែវចរណៃ។