ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:36 - Khmer Christian Bible

លោក​ម្នាក់​នេះ​ហើយ​ ដែល​បាន​នាំ​ពួកគេ​ចេញ​ដោយ​បាន​ធ្វើ​ការ​អស្ចារ្យ​ និង​ទីសំគាល់​នានា​នៅ​ស្រុក​អេស៊ីព្ទ​ នៅ​សមុទ្រ​ក្រហម​ និង​នៅ​ទីរហោឋាន​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​ម្នាក់នេះ ដែល​នាំ​ពួកគេ​ចេញ ដោយ​បាន​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​នានា​នៅ​ដែនដី​អេហ្ស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​ទីរហោស្ថាន​ក្នុងរយៈពេល​សែសិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម និង​នៅ​ទី​រហោ‌ស្ថាន រយៈ​ពេល​សែសិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ នឹង​ទី​សំគាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម ហើយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ

សូមមើលជំពូក

អាល់គីតាប

គឺ​ម៉ូសា​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក ទាំង​សំដែង​អំណាច និង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។

សូមមើលជំពូក



កិច្ចការ 7:36
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​ឃើញ​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ទេ​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»​


ព្រះអង្គ​បាន​ទ្រាំទ្រ​នឹង​ពួកគេ​នៅ​ទីរហោឋាន​អស់​រយៈពេល​សែសិប​ឆ្នាំ​


ដូច្នេះ​ព្រះជាម្ចាស់​ក៏​បែរ​ព្រះភក្ដ្រ​ចេញ​ពី​ពួកគេ​ ហើយ​បាន​ប្រគល់​ពួកគេ​ឲ្យ​ទៅ​បម្រើ​ពល​បរិវារ​នៅ​លើ​មេឃ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​ថា​ ឱ​ពូជពង្ស​អ៊ីស្រាអែល​អើយ!​ រយៈ​ពេល​សែសិប​ឆ្នាំ​នៅ​ទីរហោឋាន​នោះ​ តើ​អ្នក​រាល់គ្នា​បាន​យក​សត្វ​តង្វាយ​ និង​យញ្ញបូជា​មក​ថ្វាយ​ដល់​យើង​ដែរ​ឬ​ទេ?​


ចូរ​កុំ​មាន​ចិត្ដ​រឹងរូស​ដូច​ជា​នៅ​ថ្ងៃ​ដែល​គេ​ល្បងល​ព្រះជាម្ចាស់​ ហើយ​បណ្ដាល​ឲ្យ​ព្រះអង្គ​ក្រោធ​នៅ​ទីរហោឋាន​នោះឡើយ​


ជា​កន្លែង​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​ល្បងល​យើង​ ទាំង​សាក​មើល​យើង​ ហើយ​ក៏​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ​


មិន​មែន​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​បាន​តាំង​ជាមួយ​ពួក​ដូនតា​របស់​ពួកគេ​នៅ​ថ្ងៃ​ដែល​យើង​បាន​ដឹក​ដៃ​ដូនតា​ទាំង​នោះ​ នាំ​ចេញ​ពី​ទឹកដី​អេស៊ីព្ទ​ទេ​ ព្រោះ​ពួកគេ​មិន​បាន​កាន់​តាម​កិច្ច​ព្រមព្រៀង​របស់​យើង​ ហើយ​យើង​ក៏​មិន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួកគេ​ដែរ‍។​ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។​