Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:35 - Khmer Christian Bible

35 លោក​ម៉ូសេ​នេះ​ហើយ​ ដែល​គេ​បាន​បដិសេធ​គាត់​ដោយ​និយាយ​ថា​ តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​ចៅក្រម?​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ចាត់​លោក​ម៉ូសេ​ដដែល​នេះ​ឲ្យ​ទៅ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​អ្នក​ជួយ​រំដោះ​តាម​រយៈ​ដៃ​របស់​ទេវតា​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ក្នុង​គុម្ព​បន្លា​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 “ម៉ូសេ​នេះ​ឯង ដែល​គេ​បាន​បដិសេធ​ថា​:‘តើ​នរណា​បាន​តែងតាំង​អ្នក​ឲ្យធ្វើជា​មេ និង​ជា​ចៅក្រម​?’ គឺ​ម្នាក់នេះ ដែល​ព្រះ​បាន​ចាត់ឲ្យមក​ធ្វើជា​មេ និង​ជា​អ្នករំដោះ តាមរយៈ​ដៃ​របស់​ទូតសួគ៌​ដែល​បាន​លេចមក​ដល់​លោក​ក្នុង​គុម្ពបន្លា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 លោក​ម៉ូសេ​នេះ ដែល​គេ​បាន​បដិសេធ​មិន​ព្រម​ទទួល ដោយ​ពោល​ថា "តើ​អ្នក​ណា​បាន​តាំង​ឲ្យអ្នក​ធ្វើ​ជា​មេ​គ្រប់​គ្រង និង​ជា​ចៅ​ក្រម?"។ លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​មេ​គ្រប់‌គ្រង និង​ជា​អ្នក​រំដោះ ដោយ​សារ​ដៃ​របស់​ទេវតា ដែល​បាន​លេច​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ព​បន្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?”។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ពោត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ឯ​លោក​ម៉ូសេ​នេះ ដែល​គេ​មិន​ព្រម​ទទួល ដោយ​ថា «តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម»​ដូច្នេះ គឺ​លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​អ្នក​ជួយ​ឲ្យ​រួច ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ទេវតា ដែល​លេច​មក​ឲ្យ​លោក​ឃើញ ក្នុង​គុម្ព​បន្លា​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ជន‌ជាតិ​អ៊ីស្រ‌អែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​ម៉ូសា​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?”។ ក៏​ប៉ុន្ដែ អុលឡោះ​បាន​ចាត់​គាត់​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​ក្នុង​គុម្ពោត។

សូមមើលជំពូក ចម្លង




កិច្ចការ 7:35
32 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ​អី​ គឺ​នៅ​ត្រង់​គុម្ព​បន្លា​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​លោក​ថា​ យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប?​


ប៉ុន្ដែ​ជន​ជាតិ​របស់​គាត់​ស្អប់​គាត់​ ក៏​ចាត់​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ​គាត់​ដើម្បី​ប្រាប់​ថា​ យើង​មិន​ចង់​ឲ្យ​ម្នាក់​នេះ​គ្រប់​គ្រង​លើ​យើង​ទេ។​


ពេល​នោះ​ពួកគេ​ស្រែក​ឡើង​ម្តង​ទៀត​ថា៖​ «កុំ​លែង​ម្នាក់​នេះ!​ លែង​បារ៉ាបាស​វិញ!»​ បារ៉ាបាស​គឺ​ជា​ចោរប្លន់។​


ពេល​នោះ​ អ្នក​ទាំងនោះ​បាន​ស្រែក​ថា៖​ «សម្លាប់​ទៅ!​ សម្លាប់​ទៅ! ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​សួរ​ពួកគេ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់គ្នា​ឬ?»​ ពួក​សម្ដេច​សង្ឃ​ឆ្លើយ​ថា៖​ «យើង​គ្មាន​ស្តេច​ណា​ទៀត​ទេ​ ក្រៅពី​ព្រះចៅអធិរាជ!»​


ដូច្នេះ​ ចូរ​ឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងអស់​បាន​ដឹង​ជា​ប្រាកដ​ចុះ​ថា​ ព្រះជាម្ចាស់​បាន​តាំង​ព្រះយេស៊ូ​ ដែល​អ្នក​រាល់គ្នា​បាន​ឆ្កាង​នេះ​ឲ្យ​ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះគ្រិស្ដ»។​


លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​ ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​នឹង​តាំង​អ្នក​​នាំ​​ព្រះបន្ទូល​​ម្នាក់​ដែល​ដូចជា​ខ្ញុំ​ដែរ​ ពី​ក្នុង​ចំណោម​បងប្អូន​របស់​អ្នក​រាល់គ្នា​ សម្រាប់​អ្នក​រាល់គ្នា​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​តាម​លោក​គ្រប់​សេចក្ដី​ទាំង​អស់​ ដែល​លោក​និយាយ​ប្រាប់​អ្នក​រាល់គ្នា​ចុះ​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល​


សែសិប​ឆ្នាំ​ក្រោយ​មក​ មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ទីរហោឋាន​ភ្នំ​ស៊ីណាយ​ គឺ​នៅ​ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ព​បន្លា។​


ឱ​អ្នក​រាល់គ្នា​ជា​មនុស្ស​ចចេស​ និង​ជា​អ្នក​មាន​ចិត្ដ​ មាន​ត្រចៀក​មិន​កាត់ស្បែក​អើយ!​ អ្នក​រាល់គ្នា​ប្រឆាំង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ដូចជា​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ។​


ព្រះរាជ​បុត្រា​នោះ​ជា​រូបអង្គ​របស់​ព្រះជាម្ចាស់​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​ និង​ជា​កូន​ច្បង​ក្នុង​ចំណោម​អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​


ដ្បិត​បើ​ព្រះបន្ទូល​ដែល​បាន​ប្រកាស​តាមរយៈ​ពួក​ទេវតា​អាច​យក​ជា​ការ​បាន​ ហើយ​គ្រប់​ទាំង​ការ​ល្មើស​ និង​ការ​មិន​ស្ដាប់បង្គាប់បាន​ទទួល​ទោស​យ៉ាង​យុត្តិធម៌​ទៅ​ហើយ​


ពួកគេ​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ចម្រៀង​របស់​កូនចៀម​ថា៖​ «ឱ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ!​ ស្នារ​ព្រះហស្ដ​របស់​ព្រះអង្គ​ធំ​ ហើយ​អស្ចារ្យ​ណាស់​ ឱ​ព្រះ​មហាក្សត្រ​នៃ​ជនជាតិ​ទាំងឡាយ​អើយ!​ ផ្លូវ​របស់​ព្រះអង្គ​សុចរិត​ ហើយ​ពិត​ត្រង់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម