ដូច្នេះ នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅទីបរិសុទ្ធ ដូចដែលបានថ្លែងទុកតាមរយៈលោកដានីយ៉ែល ជាអ្នកនាំព្រះបន្ទូល។ នោះចូរឲ្យអ្នកអានយល់ចុះ។
កិច្ចការ 6:13 - Khmer Christian Bible ពួកគេបានរៀបចំពួកសាក្សីក្លែងក្លាយឲ្យនិយាយថា៖ «មនុស្សនេះចេះតែនិយាយពាក្យជំទាស់នឹងទីបរិសុទ្ធនេះ ព្រមទាំងគម្ពីរវិន័យឥតឈប់ឈរឡើយ ព្រះគម្ពីរខ្មែរសាកល ពួកគេបានតាំងសាក្សីភូតភរឲ្យនិយាយថា៖ “ជននេះនិយាយពាក្យប្រមាថទាស់នឹងទីវិសុទ្ធនេះ ព្រមទាំងនិយាយទាស់នឹងក្រឹត្យវិន័យឥតឈប់ឈរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានរៀបចំសាក្សីក្លែងឲ្យនិយាយថា៖ «ជននេះចេះតែពោលពាក្យប្រឆាំងនឹងទីបរិសុទ្ធ និងក្រឹត្យវិន័យ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះវិហារ* ប្រឆាំងនឹងក្រឹត្យវិន័យ* ឥតឈប់ឈរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេតាំងឲ្យមានសាក្សីក្លែងនិយាយថា មនុស្សនេះចេះតែពោលពាក្យប្រមាថដល់ទីបរិសុទ្ធនឹងក្រិត្យវិន័យ អាល់គីតាប គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងម៉ាស្ជិទ ប្រឆាំងនឹងហ៊ូកុំ ឥតឈប់ឈរ។ |
ដូច្នេះ នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅទីបរិសុទ្ធ ដូចដែលបានថ្លែងទុកតាមរយៈលោកដានីយ៉ែល ជាអ្នកនាំព្រះបន្ទូល។ នោះចូរឲ្យអ្នកអានយល់ចុះ។
ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូលបានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន
ដោយស្រែកឡើងថា៖ «បងប្អូនអ៊ីស្រាអែលអើយ! មក៍ជួយគ្នា! ម្នាក់នេះហើយ ដែលបានបង្រៀនមនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យទាស់នឹងប្រជាជនរបស់យើង ទាស់នឹងគម្ពីរវិន័យរបស់យើងហើយទាស់នឹងទីកន្លែងនេះ លើសពីនេះទៀត គាត់បាននាំជនជាតិក្រេកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីបរិសុទ្ធនេះស្មោកគ្រោកទៀត»
ប៉ុន្ដែលោកប៉ូលក៏និយាយការពារខ្លួនថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសនឹងគម្ពីរវិន័យរបស់ពួកជនជាតិយូដា ឬព្រះវិហារ ឬព្រះចៅអធិរាជឡើយ»។
ដូច្នេះ ពួកគេក៏អូសទាញមនុស្សខ្លះឲ្យនិយាយថា៖ «យើងបានឮអ្នកនេះនិយាយពាក្យប្រមាថដល់លោកម៉ូសេ និងព្រះជាម្ចាស់!»
ពេលពួកគេអូសគាត់ចេញទៅដល់ក្រៅក្រុងហើយ ពួកគេក៏គប់គាត់នឹងដុំថ្ម រីឯពួកសាក្សីវិញបានទុកសម្លៀកបំពាក់របស់ពួកគេនៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសុល។