Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:58 - Khmer Christian Bible

58 ពេល​ពួកគេ​អូស​គាត់​ចេញ​ទៅ​ដល់​ក្រៅ​ក្រុង​ហើយ​ ពួកគេ​ក៏​គប់​គាត់​នឹង​ដុំ​ថ្ម​ រីឯ​ពួក​សាក្សី​វិញ​បាន​ទុក​សម្លៀក​បំពាក់​របស់​ពួកគេ​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សុល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

58 រួច​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ទីក្រុង គប់ដុំថ្មសម្លាប់​គាត់​។ ពួក​សាក្សី​ទាំងនោះ​ដាក់​អាវវែង​របស់​ខ្លួន​នៅទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

58 បន្ទាប់​មក គេ​អូស​លោក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ រី​ឯ​ពួក​ស្មរ​បន្ទាល់ បាន​ដោះ​សម្លៀក​បំពាក់​របស់​ខ្លួន ទុក​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់ ឈ្មោះ​សុល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

58 គេ​បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ពួក​អ្នក​ដែល​ជា​សាក្សី​បាន​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទៅ​ទុក នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

58 គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម ឯ​ពួក​ស្មរ​បន្ទាល់ គេ​ក៏​ផ្ញើ​អាវ​គេ​ដាក់​នៅ​ទៀប​ជើង​មនុស្ស​កំឡោះ​ម្នាក់ ឈ្មោះ​សុល

សូមមើលជំពូក ចម្លង

អាល់គីតាប

58 គេ​បណ្ដេញ​គាត់​ចេញ​ពី​ទី‌ក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។ ពួក​អ្នក​ដែល​ជា​សាក្សី បាន​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទៅ​ទុក នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។

សូមមើលជំពូក ចម្លង




កិច្ចការ 7:58
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួកគេ​បាន​ក្រោក​ឡើង​បណ្ដេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែល​ពួកគេ​បាន​សង់​នៅ​លើ​ភ្នំ​ រួច​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។​


ហើយ​កាល​ពួកគេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​សាក្សី​របស់​ព្រះអង្គ​ ខ្ញុំ​ក៏​ឈរ​នៅ​ទី​នោះ​ ទាំង​យល់​ស្រប​ដែរ​ ហើយ​យាម​សម្លៀក​បំពាក់​ឲ្យ​ពួក​អ្នក​សម្លាប់​គាត់​ទៀត​ផង។​


ហើយ​ពេល​ពួកគេ​កំពុង​ស្រែក​ ទាំង​គ្រវែង​សម្លៀក​បំពាក់​ចោល​ និង​បាច​ធូលី​ដី​ទៅ​លើ​អាកាស​


គឺ​ខ្ញុំ​បាន​បៀតបៀន​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ រហូត​ដល់​សម្លាប់​គេ​ ព្រមទាំង​ចាប់ចង​ទាំង​ប្រុស​ ទាំង​ស្រី​យក​ទៅ​ដាក់​គុក​ទៀត​ផង​


ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​នៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​សម្ដេច​សង្ឃ​ឲ្យ​ចាប់​ពួក​បរិសុទ្ធ​ជាច្រើន​ដាក់​គុក​ ព្រមទាំង​យល់ព្រម​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ​ទៀត​ផង​


ដូច្នេះ​ ពួកគេ​ក៏​អូសទាញ​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖​ «យើង​បាន​ឮ​អ្នក​នេះ​និយាយ​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ​ និង​ព្រះជាម្ចាស់!»​


ពួកគេ​បាន​រៀបចំ​ពួក​សាក្សី​ក្លែងក្លាយ​ឲ្យ​និយាយ​ថា៖​ «មនុស្ស​នេះ​ចេះតែ​និយាយ​ពាក្យ​ជំទាស់​នឹង​ទី​បរិសុទ្ធ​នេះ​ ព្រមទាំង​គម្ពីរ​វិន័យ​ឥត​ឈប់ឈរ​ឡើយ​


ពួកគេ​ក៏​សម្រុក​មក​ឯ​គាត់​ព្រមៗ​គ្នា​ ទាំង​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ និង​ខ្ទប់​ត្រចៀក​របស់​ពួកគេ​ផង​


រីឯ​លោក​សុល​ក៏​បាន​យល់ស្រប​សម្លាប់​លោក​ស្ទេផាន​ដែរ។​ នៅ​ថ្ងៃ​នោះ​មាន​ការ​បៀតបៀន​ជា​ខ្លាំង​មក​លើ​ក្រុម​ជំនុំ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​អ្នកជឿ​ទាំង​អស់​បាន​ខ្ចាត់ខ្ចាយ​ទៅ​ពាសពេញ​តំបន់​នានា​ក្នុង​ស្រុក​យូដា​ និង​ស្រុក​សាម៉ារី​ លើកលែង​តែ​ពួក​សាវក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម