កិច្ចការ 26:8 - Khmer Christian Bible ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ហេតុអ្វីបានជាអស់លោកយល់ឃើញថា ការដែលព្រះលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ ជាការមិនគួរឲ្យជឿដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាអស់លោកយល់ថា ការដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាអស់លោកទាំងឡាយរាប់សេចក្ដី ដែលព្រះទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ថាជាសេចក្ដីមិនគួរជឿ អាល់គីតាប ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលអុលឡោះប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ! |
ព្រះអង្គក៏មានបន្ទូលថា៖ «អ្វីៗដែលមនុស្សមិនអាចធ្វើបាន ព្រះជាម្ចាស់អាចធ្វើបាន»។
ពេលលោកប៉ូលដឹងថា នៅក្នុងក្រុមប្រឹក្សាកំពូលមានគណៈសាឌូស៊ី និងគណៈផារិស៊ី ដូច្នេះ គាត់ក៏ស្រែកថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារិស៊ី និងជាកូនចៅរបស់អ្នកខាងគណៈផារិស៊ី គេជំនុំជម្រះខ្ញុំនេះទាក់ទងនឹងសេចក្ដីសង្ឃឹមលើការរស់ឡើងវិញរបស់មនុស្សស្លាប់»
ដ្បិតពួកគេមានជម្លោះជាមួយគាត់អំពីសាសនារបស់ពួកគេផ្ទាល់ និងអំពីម្នាក់ឈ្មោះយេស៊ូដែលបានស្លាប់ គឺជាអ្នកដែលប៉ូលអះអាងថានៅមានជីវិត
ទាំងទាស់ចិត្ដជាខ្លាំង ព្រោះអ្នកទាំងពីរបង្រៀនបណ្ដាជន និងប្រកាសអំពីការរស់ពីស្លាប់ឡើងវិញតាមរយៈព្រះយេស៊ូ។
ចូរភ្ញាក់ស្មារតីឡើងដោយរស់នៅយ៉ាងសុចរិតចុះ កុំប្រព្រឹត្ដបាបឡើយ ព្រោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។