កិច្ចការ 4:2 - Khmer Christian Bible2 ទាំងទាស់ចិត្ដជាខ្លាំង ព្រោះអ្នកទាំងពីរបង្រៀនបណ្ដាជន និងប្រកាសអំពីការរស់ពីស្លាប់ឡើងវិញតាមរយៈព្រះយេស៊ូ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ទាំងមួម៉ៅ ដោយសារអ្នកទាំងពីរកំពុងបង្រៀនប្រជាជន ព្រមទាំងប្រកាសដោយអាងព្រះយេស៊ូវ នូវការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ពួកគេទាស់ចិត្តនឹងពួកសាវកបង្រៀនប្រជាជន ហើយប្រកាសថា នៅក្នុងព្រះយេស៊ូវនឹងមានការរស់ពីស្លាប់ឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពួកគេទាស់ចិត្តនឹងសាវ័កបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 គេមានសេចក្ដីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀន ដល់ពួកជន ហើយក៏សំដែងប្រាប់ដល់បណ្តាជន ពីសេចក្ដីរស់ពីស្លាប់ឡើងវិញ ដោយសារព្រះយេស៊ូវ សូមមើលជំពូកអាល់គីតាប2 ពួកគេទាស់ចិត្ដនឹងសាវ័កបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើអ៊ីសាមានជីវិតរស់ឡើងវិញ។ សូមមើលជំពូក |
ហើយក៏មានពួកទស្សនវិទូខាងគណៈអេពីគួរ និងខាងគណៈស្ទអ៊ីកខ្លះ បានជជែកដេញដោលជាមួយលោកប៉ូលដែរ គឺមានអ្នកខ្លះសួរថា៖ «តើអ្នកនិយាយប៉ប៉ាច់ប៉ប៉ោចនេះ ចង់និយាយអំពីអ្វី?» អ្នកខ្លះទៀតនិយាយថា៖ «គាត់ប្រហែលជាអ្នកផ្សព្វផ្សាយអំពីព្រះរបស់ពួកបរទេសហើយ» [ពួកគេពោលដូច្នេះ] ព្រោះគាត់កំពុងប្រកាសអំពីព្រះយេស៊ូ និងការរស់ឡើងវិញរបស់ព្រះអង្គ។
ហើយបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញគង់នៅក្នុងអ្នករាល់គ្នា នោះព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ នឹងប្រោសរូបកាយដែលតែងតែស្លាប់របស់អ្នករាល់គ្នាឲ្យរស់ឡើងវិញមិនខានដែរ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា។