រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូល ប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះ គឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។
កិច្ចការ 25:4 - Khmer Christian Bible ប៉ុន្ដែលោកភេស្ទុសឆ្លើយថា លោកប៉ូលកំពុងជាប់ឃុំនៅក្រុងសេសារានៅឡើយ រីឯគាត់ផ្ទាល់ក៏ចង់ទៅពេលឆាប់ៗនេះដែរ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ភេស្ទុសតបថា៖ “ប៉ូលជាប់ឃុំឃាំងនៅសេសារា រីឯខ្លួនខ្ញុំផ្ទាល់ក៏បម្រុងនឹងត្រឡប់ទៅវិញក្នុងពេលឆាប់ៗដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកភេស្ទុសតបថា លោកប៉ុលកំពុងជាប់ឃុំនៅក្រុងសេសារាឯណោះ ហើយថា ខ្លួនលោកផ្ទាល់ក៏បម្រុងនឹងទៅទីនោះឆាប់ៗដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្តិចទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកភេស្ទុសឆ្លើយថា ត្រូវតែឃុំប៉ុលទុកនៅក្រុងសេសារានោះ ចាំបន្តិចទៀត ខ្លួនខ្ញុំនឹងទៅឯណោះដែរ អាល់គីតាប ប៉ុន្ដែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្ដិចទៀតដែរ។ |
រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូល ប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះ គឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។
លុះពីរឆ្នាំកន្លងផុតទៅ កាលលោកព័រគាសភេស្ទុសបានមកទទួលមុខតំណែងជំនួសលោកភេលីច ហើយលោកភេលីចចង់យកចិត្ដពួកជនជាតិយូដា ក៏ទុកលោកប៉ូលឲ្យជាប់គុកតទៅទៀត។
ដូច្នេះ ពេលលោកភេស្ទុសមកដល់ស្រុកនោះបានបីថ្ងៃ គាត់ក៏ធ្វើដំណើរពីក្រុងសេសារាទៅក្រុងយេរូសាឡិម
លុះប៉ុន្មានថ្ងៃក្រោយមក ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានមកដល់ក្រុងសេសារា ដើម្បីសំដែងការគួរសមចំពោះលោកភេស្ទុស។
ប៉ុន្ដែខ្ញុំបានប្រាប់អ្នកទាំងនោះថា ជនជាតិរ៉ូមគ្មានទម្លាប់ប្រគល់មនុស្សណាម្នាក់ មុនពេលដែលអ្នកចុងចោទមានឱកាសទទួលបានការការពារខ្លួននៅមុខអ្នកដើមចោទចំពោះការចោទប្រកាន់នោះឡើយ
ដូច្នេះ គាត់ក៏និយាយថា៖ « បើសិនជាបុរសនោះមានកំហុសអ្វី សូមឲ្យពួកអ្នកមានឥទ្ធិពលក្នុងចំណោមអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យពួកគេចោទប្រកាន់គាត់ចុះ»។
ពេលបានស្នាក់នៅជាមួយពួកគេមិនលើសពីប្រាំបី ឬដប់ថ្ងៃ លោកភេស្ទុសក៏ចុះទៅឯក្រុងសេសារា ហើយនៅថ្ងៃបន្ទាប់ គាត់ក៏អង្គុយក្នុងសាលាក្ដី បង្គាប់ឲ្យគេនាំលោកប៉ូលមក
រីឯលោកភីលីពវិញ គេបានឃើញគាត់នៅឯក្រុងអាសូត ហើយពេលគាត់ធ្វើដំណើរទៅ គាត់ក៏ប្រកាសដំណឹងល្អក្នុងក្រុងទាំងអស់ រហូតទាល់តែគាត់បានមកដល់ក្រុងសេសារា។