Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:5 - Khmer Christian Bible

5 ដូច្នេះ​ គាត់​ក៏​និយាយ​ថា៖​ «​ បើសិន​ជា​បុរស​នោះ​មាន​កំហុស​អ្វី​ សូម​ឲ្យ​ពួក​អ្នក​មាន​ឥទ្ធិពល​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​ចោទប្រកាន់​គាត់​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 លោក​មានប្រសាសន៍​ទៀត​ថា​៖ “ដូច្នេះ ពួក​អ្នក​មានអំណាច​ក្នុង​អ្នករាល់គ្នា​ចុះទៅជាមួយ​ខ្ញុំ ហើយ​ប្រសិនបើ​បុរស​នោះ​មាន​អ្វី​ខុស ចូរ​ចោទប្រកាន់​គាត់​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ក្នុង​ចំណោម​អស់​លោក អ្នក​ណា​ដែល​មាន​អំណាច សូម​អញ្ជើញ​ទៅ​ជា‌មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា​អ្នក​នោះ​មាន​ទោស​អ្វី សុំ​ចោទ​ប្រកាន់​គាត់ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថ‌ភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា​បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ លោក​ប្រាប់​ថា ចូរ​អស់​អ្នក​ដែល​មាន​អំណាច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចុះ​ទៅ​ជា​មួយ​គ្នា បើ​មនុស្ស​នោះ​មាន​ទោស​អ្វី នោះ​ត្រូវ​ឲ្យ​ចោទ​ប្រកាន់​វា​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។

សូមមើលជំពូក ចម្លង




កិច្ចការ 25:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ ពេល​លោក​ប៉ូល​បម្រុង​និយាយ​ លោក​កាលីយ៉ូ​បាន​និយាយ​ទៅ​ជនជាតិ​យូដា​ថា៖​ «ឱ​ជនជាតិ​យូដា​អើយ!​ បើ​បញ្ហា​នេះ​ជា​បទ​ល្មើស​ ឬ​បទ​ឧក្រិដ្ឋ​ នោះ​សម​ឲ្យ​ខ្ញុំ​ស្ដាប់​អ្នក​រាល់គ្នា​


រួច​ពេល​ខ្ញុំ​ដឹង​ថា​ ពួក​ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ​ ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​ភ្លាម​ ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ដើម​ចោទ​មក‍​ឯ​លោក​ដែរ​ ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។​


ហើយ​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​របស់​គាត់​មក​ជួប​លោក]​ សូម​លោក​សាកសួរ​ពី​គាត់​ដោយ​ផ្ទាល់​ចុះ​ នោះ​លោក​អាច​ដឹង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​ចោទប្រកាន់​គាត់»។​


ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា​ ជនជាតិ​រ៉ូម​គ្មាន​ទម្លាប់​ប្រគល់​មនុស្ស​ណា​ម្នាក់​ មុន​ពេល​ដែល​អ្នក​ចុងចោទ​មាន​ឱកាស​ទទួល​បាន​ការ​ការពារ​ខ្លួន​នៅ​មុខ​អ្នក​ដើមចោទ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​


រីឯ​ខ្ញុំ​ឃើញ​ថា​ គាត់​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​ដោយ​គាត់​ផ្ទាល់​បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​


ប៉ុន្ដែ​លោក​ភេស្ទុស​ឆ្លើយ​ថា​ លោក​ប៉ូល​កំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសារា​នៅ​ឡើយ​ រីឯ​គាត់​ផ្ទាល់​ក៏​ចង់​ទៅ​ពេល​ឆាប់ៗ​នេះ​ដែរ​


ពេល​បាន​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើស​ពី​ប្រាំបី​ ឬ​ដប់​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ចុះ​ទៅ‍​ឯ​ក្រុង​សេសារា​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​អង្គុយ​ក្នុង​សាលា​ក្ដី​ បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម