ពេលនោះ លោកប៉ូលសម្រេចចិត្ដធ្វើដំណើរបង្ហួសក្រុងអេភេសូរ ដើម្បីកុំឲ្យគាត់ចំណាយពេលនៅស្រុកអាស៊ីយូរ ព្រោះគាត់ប្រញាប់ទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ថ្ងៃបុណ្យទីហាសិប បើសិនជាអាច
កិច្ចការ 24:17 - Khmer Christian Bible ប៉ុន្តែ ច្រើនឆ្នាំក្រោយមក ពេលខ្ញុំនាំតង្វាយ ព្រមទាំងជំនួយមកឲ្យជាតិសាសន៍របស់ខ្ញុំ ព្រះគម្ពីរខ្មែរសាកល ក្រោយពីបានចាកចេញជាច្រើនឆ្នាំ ខ្ញុំក៏ត្រឡប់មកវិញ ដោយនាំយកអំណោយដល់ជនរួមជាតិរបស់ខ្ញុំ ព្រមទាំងថ្វាយតង្វាយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានចាកចេញពីក្រុងយេរូសាឡិមជាច្រើនឆ្នាំ ខ្ញុំបាទក៏បានត្រឡប់មកវិញ ដើម្បីនាំយកជំនួយមកជួយសាសន៍ខ្ញុំបាទ និងថ្វាយតង្វាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និងថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមក ជូនដល់សាសន៍របស់ខ្ញុំប្របាទ អាល់គីតាប ខ្ញុំបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំ និងជូនជំនូនទៅអុលឡោះផង។ |
ពេលនោះ លោកប៉ូលសម្រេចចិត្ដធ្វើដំណើរបង្ហួសក្រុងអេភេសូរ ដើម្បីកុំឲ្យគាត់ចំណាយពេលនៅស្រុកអាស៊ីយូរ ព្រោះគាត់ប្រញាប់ទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ថ្ងៃបុណ្យទីហាសិប បើសិនជាអាច
ដូច្នេះ ចូរប្រុងស្មារតី ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានដាស់តឿនអ្នករាល់គ្នាឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ដោយបង្ហូរទឹកភ្នែក
ពេលនោះលោកប៉ូលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ គាត់ក៏ធ្វើពិធីជម្រះកាយជាមួយពួកគេ រួចបានចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់អំពីថ្ងៃនៃការបញ្ចប់ពិធីជម្រះកាយ និងតង្វាយដែលពួកគេម្នាក់ៗត្រូវថ្វាយ
នៅពេលជាមួយគ្នានោះដែរ គាត់សង្ឃឹមថា គាត់នឹងទទួលបានប្រាក់ពីលោកប៉ូល ដូច្នេះ ក៏ចាត់គេឲ្យហៅលោកប៉ូលមកនិយាយគ្នាជាមួយគាត់ជាញឹកញាប់។
ដើម្បីឲ្យខ្ញុំរួចផុតពីពួកអ្នកមិនជឿនៅស្រុកយូដា និងឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិមទទួលយកការបម្រើរបស់ខ្ញុំ
ដូច្នេះហើយ យើងក៏ដាស់តឿនលោកទីតុសឲ្យបង្ហើយការប្រមូលជំនួយនេះ ដែលគាត់បានចាប់ផ្ដើមធ្វើនៅក្នុងចំណោមអ្នករាល់គ្នាពីមុនហើយ។
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងហើយ គឺថា ទោះបីព្រះអង្គជាអ្នកមានក៏ដោយ ក៏ព្រះអង្គបានត្រលប់ជាអ្នកក្រដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានដោយសារភាពក្ររបស់ព្រះអង្គ។
ព្រោះការឧបត្ថម្ភជំនួយនេះមិនត្រឹមតែបំពេញសេចក្ដីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះទេ គឺកាន់តែចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះជាម្ចាស់ទៀតផង។
ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំពីអ្នកក្រ នោះហើយជាកិច្ចការដែលខ្ញុំព្យាយាមធ្វើដែរ។