អ្នកទាំងនោះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច ឯពួកអ្នកសុចរិតទទួលបានជីវិតអស់កល្បជានិច្ច»។
កិច្ចការ 24:15 - Khmer Christian Bible ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ ជាសេចក្ដីសង្ឃឹមដែលអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺនឹងមានការរស់ឡើងវិញរបស់មនុស្សសុចរិត និងមនុស្សទុច្ចរិត។ ព្រះគម្ពីរខ្មែរសាកល ដោយមានសេចក្ដីសង្ឃឹមលើព្រះ ដែលខ្លួនអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺថានឹងមានការរស់ឡើងវិញ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសង្ឃឹមដល់ព្រះ ដែលអស់លោកទាំងនេះក៏យល់ព្រមដែរ គឺថា នឹងមានការរស់ឡើងវិញទាំងអស់ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយខ្ញុំបាទសង្ឃឹមលើព្រះជាម្ចាស់ ដូចលោកទាំងនេះដែរ ថាព្រះអង្គនឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតឲ្យរស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា អាល់គីតាប ហើយខ្ញុំសង្ឃឹមលើអុលឡោះ ដូចលោកទាំងនេះដែរថា ទ្រង់នឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតឲ្យរស់ឡើងវិញ។ |
អ្នកទាំងនោះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច ឯពួកអ្នកសុចរិតទទួលបានជីវិតអស់កល្បជានិច្ច»។
នោះអ្នកនឹងមានពរហើយ ព្រោះពួកគេសងអ្នកវិញមិនបានឡើយ ដូច្នេះអ្នកនឹងទទួលការតបស្នងនៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
នាងម៉ាថាទូលទៅព្រះអង្គថា៖ «ខ្ញុំដឹងហើយថា នៅក្នុងការរស់ឡើងវិញនៅថ្ងៃចុងក្រោយ ប្អូនប្រុសរបស់ខ្ញុំនឹងរស់ឡើងវិញ»
លើកលែងតែពាក្យសំដីមួយនេះប៉ុណ្ណោះ ដែលខ្ញុំបានប្រកាសពេលឈរនៅកណ្ដាលចំណោមពួកគេថា អ្នករាល់គ្នាជំនុំជម្រះខ្ញុំនៅថ្ងៃនេះ ទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សស្លាប់»។
ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។
មានពរហើយ បរិសុទ្ធហើយ អស់អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញលើកទីមួយនេះ សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ ពួកគេនឹងធ្វើជាសង្ឃរបស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ដ ហើយសោយរាជ្យជាមួយព្រះអង្គរយៈពេលមួយពាន់ឆ្នាំ។