Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 20:6 - Khmer Christian Bible

6 មាន​ពរ​ហើយ​ បរិសុទ្ធ​ហើយ​ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ​នេះ​ សេចក្ដី​ស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ​ ពួកគេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះជាម្ចាស់​ និង​របស់​ព្រះគ្រិស្ដ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះអង្គ​រយៈ​ពេល​មួយពាន់​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 មានពរ​ហើយ វិសុទ្ធ​ហើយ អ្នក​ដែល​មាន​ចំណែក​ក្នុង​ការរស់ឡើងវិញ​ទីមួយ​! សេចក្ដីស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នកទាំងនោះ​ឡើយ ផ្ទុយទៅវិញ ពួកគេ​នឹង​ទៅជា​បូជាចារ្យ​របស់​ព្រះ និង​របស់​ព្រះ​គ្រីស្ទ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះអង្គ​រយៈពេល​មួយពាន់​ឆ្នាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មាន​ពរ​ហើយ បរិសុទ្ធ​ហើយ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ​នេះ។ សេចក្ដី​ស្លាប់​ទី​ពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ គឺ​អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះ និង​របស់​ព្រះ‌គ្រីស្ទ ហើយ​គេ​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ​មួយ​ពាន់​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​នៅ​លើក​ទី​មួយ​ពិត​ជា​មាន​សុភមង្គល* ហើយ​នឹង​បាន​វិសុទ្ធ*​ទៀត​ផង!។ សេចក្ដី​ស្លាប់​ទី​ពីរ គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គេ​នឹង​ទៅ​ជា​បូជា‌ចារ្យ*​របស់​ព្រះ‌ជា‌ម្ចាស់ និង​របស់​ព្រះ‌គ្រិស្ត ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះអង្គ ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មាន​ពរ​ហើយ ក៏​បរិសុទ្ធ​ផង អស់​អ្នក​ណា​ដែល​មាន​ចំណែក ក្នុង​ខណ​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​នេះ សេចក្ដី​ស្លាប់​ទី​២​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​ពួក​សង្ឃ​នៃ​ព្រះ នឹង​ព្រះ‌គ្រីស្ទ ហើយ​នឹង​សោយ‌រាជ្យ​ជា​មួយ​នឹង​ទ្រង់​អស់​១​ពាន់​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​នៅ​លើក​ទី​មួយ ពិត​ជា​មាន​សុភមង្គល ហើយ​នឹង​បាន​បរិសុទ្ធ​ទៀត​ផង!។ សេចក្ដី​ស្លាប់​ទី​ពីរ គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គេ​នឹង​ទៅ​ជា​អ៊ីមុាំ​បម្រើ​អុលឡោះ និង​បម្រើ​អាល់ម៉ា‌ហ្សៀស ហើយ​គ្រង​រាជ្យ​ជា​មួយ​គាត់ ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

សូមមើលជំពូក ចម្លង




វិវរណៈ 20:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឮ​សេចក្ដី​ទាំង​នេះ​ ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ពួក​ភ្ញៀវ​អង្គុយ​រួម​តុ​ជាមួយ​ព្រះអង្គ​បាន​ទូល​ព្រះអង្គ​ថា៖​ «មាន​ពរ​ហើយ​ អ្នកណា​ដែល​នឹង​បរិភោគ​អាហារ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់»​


ដូច្នេះ​ បងប្អូន​អើយ!​ តាមរយៈ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះជាម្ចាស់​ ខ្ញុំ​ទទូច​ឲ្យ​អ្នក​រាល់គ្នា​ថ្វាយ​រូបកាយ​របស់​អ្នក​រាល់គ្នា​ទុកជា​យញ្ញបូជា​ដែល​មានជីវិត​ ហើយ​បរិសុទ្ធ​ ព្រមទាំង​ជាទី​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ ដ្បិត​នេះ​ហើយ​ជា​ការ​បម្រើ​ដ៏​ត្រឹម​ត្រូវ​របស់​អ្នក​រាល់គ្នា​


បើ​យើង​ជា​កូន​ យើង​ជា​អ្នក​ស្នង​មរតក​ គឺ​ជា​អ្នក​ស្នង​មរតក​របស់​ព្រះជាម្ចាស់​ ហើយ​ជា​អ្នក​ស្នង​មរតក​រួម​ជាមួយ​ព្រះគ្រិស្ដ​ដែរ។​ ​បើ​យើង​រងទុក្ខ​វេទនា​ជាមួយ​ព្រះគ្រិស្ដ​ ក៏​យើង​ទទួល​សិរី​រុងរឿង​រួម​ជាមួយ​ព្រះអង្គ​ដែរ។​


បើ​យើង​ស៊ូទ្រាំ​ នោះ​យើង​នឹង​សោយរាជ្យ​ជាមួយ​ព្រះអង្គ​ បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ​


អ្នក​រាល់គ្នា​ក៏​ដូច​ជា​ថ្ម​ដ៏​រស់​ដែរ​ កំពុង​តែ​បាន​សង់​ឡើង​ឲ្យ​ទៅ​ជា​ដំណាក់​ខាង​វិញ្ញាណ​ និង​ជា​សង្ឃ​ដ៏​បរិសុទ្ធ​ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាង​វិញ្ញាណ​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​


រីឯ​អ្នក​រាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ ជា​សង្ឃហ្លួង​ ជា​ជនជាតិ​បរិសុទ្ធ​ ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ហៅ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​


ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ត្រលប់​ជា​នគរ​មួយ​ និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ និង​ព្រះ​ចេស្ដា​រហូត​អស់កល្ប​ជានិច្ច។​ អាម៉ែន។​


ខ្ញុំ​ក៏​បានឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ថា៖​ «ចូរ​សរសេរ​ដូច្នេះ​ថា​ មាន​ពរ​ហើយ​អស់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ព្រះអម្ចាស់​ពី​ពេល​នេះ​តទៅ!»​ ព្រះវិញ្ញាណ​ក៏​មាន​បន្ទូល​ថា​ «មែន​ហើយ​ ពួកគេ​នឹង​បាន​សម្រាក​ពី​ការ​នឿយ​ហត់​របស់​ពួកគេ​ ដ្បិត​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​តាម​ជាប់​ពួកគេ»។​


អ្នក​ណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជំនះ​ សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ»។​


បន្ទាប់​មក​ សេចក្ដី​ស្លាប់​ និង​ស្ថាននរក​ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង។​ បឹងភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ​


ប៉ុន្ដែ​សម្រាប់​ពួក​កំសាក​ ពួក​មិន​ជឿ​ ពួក​គួរ​ស្អប់ខ្ពើម​ ពួក​ឃាតក​ ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​មន្ដអាគម​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួក​ភូតភរ​ទាំង​អស់​ ពួកគេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​ និង​ស្ពាន់ធ័រ។​ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ»​។​


ក្រុង​នោះ​លែង​មាន​យប់​ទៀត​ហើយ​ ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង​ ឬ​ពន្លឺ​ថ្ងៃ​ទៀត​ឡើយ​ ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ​ ហើយ​ពួកគេ​នឹង​សោយរាជ្យ​អស់កល្ប​ជានិច្ច។​


មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់។​ មាន​ពរ​ហើយ​ អ្នកណា​ដែល​កាន់​តាម​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ។​


អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​


និង​បាន​ធ្វើ​ឲ្យ​ពួកគេ​ត្រលប់​ជា​នគរ​មួយ​ និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​នៃ​យើង​ ហើយ​អ្នក​ទាំង​នោះ​នឹង​សោយរាជ្យ​លើ​ផែនដី»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម