Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:14 - Khmer Christian Bible

14 ប៉ុន្តែ​ ខ្ញុំ​សូម​ប្រាប់​លោក​អំពី​ការ​នេះ​តាម​ត្រង់​ថា​ យោង​តាម​មាគ៌ា​ដែល​ពួកគេ​ហៅ​ថា​គណៈ​ខុស​ឆ្គង​នោះ​ គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់​យើង​ ព្រមទាំង​ជឿ​សេចក្ដី​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​ និង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 យ៉ាងណាមិញ ខ្ញុំ​សូម​សារភាព​ការនេះ​ដល់​លោក​ថា ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់ខ្ញុំ​ដូច្នេះ ស្របតាម​មាគ៌ា​នេះ​ដែល​ពួកគេ​ហៅថា​និកាយខុសឆ្គង ព្រមទាំង​ជឿ​សេចក្ដី​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ និង‍អ្វីៗ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក​ឧត្ដម​ថា តាម​ផ្លូវមួយ ដែល​គេ​ហៅ​ថា ក្រុម​ខុស​ឆ្គង​នោះ ខ្ញុំ​បាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ ទាំង​ជឿ​អស់​ទាំងសេចក្ដី​ដែល​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ និង​ក្នុង​គម្ពីរ​ហោរា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក‌ឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិ‌ប័តន៍​ព្រះ​នៃ​បុព្វបុរស*​ខ្ញុំ​បាទ​តាម​មាគ៌ា​មួយ ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ប៉ុន្តែ សូម​ជំរាប​លោក​ម្ចាស់​តាម​ត្រង់​ថា ខ្ញុំ​ប្របាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ តាម​របៀប​ដែល​គេ​ហៅ​ថា ក្បត់​សាសនា ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ នឹង​ក្នុង​គម្ពីរ​ពួក​ហោរា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ប៉ុន្ដែ ខ្ញុំ​សូម​ជម្រាប​ឯក‌ឧត្ដម​ថា ខ្ញុំ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​ខ្ញុំ​តាម​មាគ៌ា​មួយ​ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី

សូមមើលជំពូក ចម្លង




កិច្ចការ 24:14
44 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​


គម្ពីរ​វិន័យ​ និង​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ផ្អែក​លើ​បញ្ញត្ដិ​ទាំង​ពីរ​នេះ»។​


អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​គ្រប់​ការ​ទាំង​អស់​ចំពោះ​ខ្លួន​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ​ ដ្បិត​នេះ​ជា​សេចក្ដី​សង្ខេប​នៃ​គម្ពីរ​វិន័យ​ និង​ជា​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល។​


ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​តាមរយៈ​មាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ដើម​រៀង​មក​


ដ្បិត​គម្ពីរ​វិន័យ​ និង​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាន​ ប៉ុន្ដែ​ចាប់ពី​នោះ​មក​ គេ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​វិញ​ ហើយ​មនុស្ស​គ្រប់គ្នា​កំពុង​ខំ​ប្រឹង​ចូល​ទៅ​ក្នុង​នគរ​នោះ។​


ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​ថា​ ពួកគេ​មាន​លោក​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ហើយ​ ចូរ​ឲ្យ​ពួកគេ​ស្ដាប់​អ្នក​ទាំង​នោះ​ចុះ។​


រួច​ព្រះអង្គ​ក៏​ពន្យល់​ប្រាប់​ពួកគេ​គ្រប់​សេចក្ដី​ដែល​បាន​ចែង​អំពី​ព្រះអង្គ​នៅ​ក្នុង​បទគម្ពីរ​ទាំង​អស់​ ចាប់​ផ្ដើម​ពី​គម្ពីរ​ម៉ូសេ​រហូត​ដល់​គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល។​


រួច​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ទាំង​នេះ​ជា​ពាក្យ​សំដី​របស់​ខ្ញុំ​ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ កាល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​ គឺ​បាន​ប្រាប់​ថា​ សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ទំនុក​តម្កើង​ត្រូវតែ​សម្រេច»។​


លោក​ភីលីព​បាន​ទៅ​ជួប​លោក​ណាថាណែល​ ហើយ​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអង្គ​ ដែល​លោក​ម៉ូសេ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ហើយ​ គឺ​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប»​


អ្នក​នាំ​ព្រះបន្ទូល​ទាំងអស់​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​នេះ​ថា​ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​បាប»។​


បន្ទាប់​ពី​អាន​គម្ពីរ​វិន័យ​ និង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​រួច​ហើយ​ ប្រធាន​សាលា​ប្រជុំ​បាន​ចាត់​គេ​ឲ្យ​ប្រាប់​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «បងប្អូន​អើយ!​ បើ​បងប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹកចិត្ដ​ប្រជាជន​ សូម​និយាយ​មក​ចុះ»។​


នោះ​មាន​អ្នក​ខ្លះ​ពី​ខាង​គណៈ​ផារិស៊ី​ ដែល​ជឿ​បាន​ក្រោក​ឈរ​ឡើង​និយាយ​ថា៖​ «ត្រូវ​តែ​កាត់ស្បែក​ឲ្យ​ពួកគេ​ និង​បង្គាប់​ពួកគេ​ឲ្យ​កាន់​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ»។​


ហើយ​នៅ​គ្រា​នោះ​ កើតមាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ​


ប៉ុន្ដែ​នៅ​ពេល​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​រឹងរូស​ និង​មិន​ព្រម​ជឿ​ ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ​នៅ​មុខ​បណ្ដាជន​ គាត់​ក៏​ចាកចេញ​ពី​ពួកគេ​ នាំ​យក​ពួក​សិស្ស​ទៅ​ផង​ ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀង​រាល់​ថ្ងៃ។​


រួច​គាត់​និយាយ​ថា​ ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ជ្រើសរើស​បង​ឲ្យ​ស្គាល់​បំណង​របស់​ព្រះអង្គ​ និង​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត​ ព្រមទាំង​ឮ​សំឡេង​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ផ្ទាល់​


ដោយ​លោក​ភេលីច​យល់​កាន់តែ​ច្បាស់​អំពី​មាគ៌ា​នេះ​ គាត់​ក៏​ផ្អាក​រឿង​ក្ដី​របស់​ពួកគេ​ដោយ​និយាយ​ថា៖​ «ពេល​មេបញ្ជាការ​លូស៊ា​មក​ដល់​ ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដី​ដល់​អ្នក​រាល់គ្នា»​


ដ្បិត​យើង​បាន​ឃើញ​ថា​ បុរស​នេះ​ជា​មនុស្ស​ចង្រៃ​ដែល​បាន​បង្ក​ចលាចល​ដល់​ជនជាតិ​យូដា​ទាំង​អស់​ពាសពេញ​ពិភព​លោក​ ហើយ​ជា​មេ​ដឹកនាំ​គណៈ​ណាសារ៉ែត​


ប៉ុន្ដែ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ថា៖​ «ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​គម្ពីរ​វិន័យ​របស់​ពួក​ជនជាតិ​យូដា​ ឬ​ព្រះ​វិហារ ឬ​ព្រះចៅ​អធិរាជ​ឡើយ»។​


ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់​ ទើប​ខ្ញុំ​បាន​ឈរ​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​រហូត​ដល់​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ​ ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​នឹង​កើតឡើង​


ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ តើ​ព្រះអង្គ​ជឿ​អ្នក​នាំ​ព្រះបន្ទូល​ដែរ​ឬ​ទេ?​ ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ជឿ»​


គឺ​យ៉ាង​ដូច្នេះ​ ជនជាតិ​យូដា​ទាំង​អស់​បាន​ដឹង​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​តាំងពី​ជំទង់​មក​ម៉្លេះ​ គឺ​តាំងពី​ដំបូង​ដែល​ខ្ញុំ​បាន​រស់នៅ​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​


ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​ឈរ​ទទួល​ការ​ជំនុំជម្រះ​ ដោយសារ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ដូនតា​របស់​យើង‍។​


ដូច្នេះ​ យើង​ចង់​ស្ដាប់​ចេញ​ពី​អ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិត​ ដ្បិត​យើង​ដឹង​ថា​ គេ​និយាយ​ប្រឆាំង​គណៈ​នេះ​គ្រប់​ទីកន្លែង»​


ពេល​ដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅ​ផ្ទះ​សំណាក់​ គាត់​បាន​ពន្យល់​ដល់​អ្នក​ទាំង​នោះ​ ដោយ​ធ្វើ​បន្ទាល់​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូ​ចាប់​ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ រហូត​ដល់​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល។​


ព្រះ​របស់​លោក​អ័ប្រាហាំ​ លោក​អ៊ីសាក​ លោក​យ៉ាកុប​ជា​ព្រះ​នៃ​ដូនតា​របស់​យើង​បាន​លើក​តម្កើង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ព្រះអង្គ​ ដែល​អ្នក​រាល់គ្នា​បាន​ចាប់​បញ្ជូន​ព្រះអង្គ​ និង​បាន​បដិសេធ​នៅ​ចំពោះ​មុខ​លោក​ពីឡាត់​ កាល​ដែល​គាត់​សម្រេច​ថា​ដោះលែង​ព្រះអង្គ​នោះ។​


ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ប្រោស​ព្រះយេស៊ូ​ ដែល​ពួក​លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​លើ​ឈើឆ្កាង​ឲ្យ​រស់​ឡើង​វិញ។​


យើង​ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​ ជា​ព្រះ​របស់​អ័ប្រាហាំ​ អ៊ីសាក​ និង​យ៉ាកុប​ ពេល​នោះ​លោក​ម៉ូសេ​ភ័យញ័រ​មិន​ហ៊ាន​មើល​ទេ​


ហើយ​សុំ​សំបុត្រ​ពី​សម្ដេច​សង្ឃ​ទៅ​ឯ​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​បើ​គាត់​រក​ឃើញ​អ្នកណា​ម្នាក់​ ដែល​ជា​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ មិន​ថា​ប្រុស​ ឬ​ស្រី​ គាត់​នឹង​ចាប់ចង​នាំ​យក​មក​ក្រុង​យេរូសាឡិម។​


ហើយ​ព្រះជាម្ចាស់​ ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​របស់​ខ្ញុំ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ជា​សាក្សី​របស់​ខ្ញុំ​ថា​ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​រាល់គ្នា​


ប៉ុន្ដែ​ឥឡូវ​នេះ​ ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ​ ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ធ្វើ​បន្ទាល់​ទៀត​ផង​


ដ្បិត​ត្រូវ​តែ​មាន​បក្សពួក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​ពួកអ្នក​ខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


ការ​ថ្វាយបង្គំ​រូបព្រះ​ មន្ត​អាគម​ សេចក្តី​សំអប់​ ការ​ឈ្លោះ​ប្រកែក​ សេចក្ដី​ច្រណែន​ កំហឹង​ ការ​ប្រជែង​ ការ​បែក​បាក់​ បក្សពួក​និយម​


ខ្ញុំ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​បម្រើ​ដោយ​មនសិការ​បរិសុទ្ធ​ដូច​ជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​តែងតែ​នឹកចាំ​ពី​អ្នក​ជានិច្ច​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទាំង​យប់​ ទាំង​ថ្ងៃ​


ចំពោះ​មនុស្ស​ដែល​បង្កើត​បក្សពួក​ ចូរ​កុំ​ទទួល​ស្គាល់​អ្នក​នោះ​ឲ្យ​សោះ​ ក្រោយ​ពី​បាន​ព្រមាន​គេ​ម្ដង​ពីរ​ដង​ហើយ​នោះ​


ព្រមទាំង​ស្វែងយល់​ឲ្យ​បាន​ដឹង​អំពី​ពេល​វេលា​ ឬ​កាលៈទេសៈ​បែប​ណា​ដែល​នឹង​កើត​ឡើង​សម្រាប់​សេចក្ដី​បន្ទាល់​ដែល​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​គង់​នៅក្នុង​ពួកគេ​ប្រាប់​ជា​មុន​យ៉ាង​ច្បាស់​អំពី​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​ និង​សិរី​រុងរឿង​ដែល​ត្រូវ​មក​តាម​ក្រោយ។​


ពេល​នោះ​ ខ្ញុំ​ក៏ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​នោះ​ដើម្បី​ថ្វាយបង្គំ​ ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​បងប្អូន​របស់​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ​ ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ ជា​វិញ្ញាណ​នៃ​ការ​ថ្លែង​ព្រះបន្ទូល។​»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម