អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។
កិច្ចការ 23:4 - Khmer Christian Bible នោះពួកអ្នកឈរក្បែរគាត់បាននិយាយថា៖ «ម្ដេចឯងមើលងាយសម្ដេចសង្ឃរបស់ព្រះជាម្ចាស់ដូច្នេះ?» ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលឈរនៅទីនោះនិយាយថា៖ “តើអ្នកហ៊ានជេរប្រមាថមហាបូជាចារ្យរបស់ព្រះឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលឈរជិតពោលថា៖ «តើអ្នកហ៊ានប្រមាថសម្តេចសង្ឃរបស់ព្រះផងឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលឈរជិតក៏ស្តីឲ្យគាត់ថា តើឯងហ៊ានដៀលដល់សំដេចសង្ឃនៃព្រះដែរឬ អាល់គីតាប ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថមូស្ទីជាអ្នកបម្រើអុលឡោះផងឬ!»។ |
អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។
នោះលោកប៉ូលក៏និយាយទៅសម្ដេចសង្ឃថា៖ «នែ៎ កំផែងលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងទះអ្នកវិញមិនខាន អ្នកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្ដែបញ្ជាឲ្យគេទះខ្ញុំដោយបំពានគម្ពីរវិន័យយ៉ាងដូច្នេះឬ?»
លោកប៉ូលក៏ឆ្លើយថា៖ «បងប្អូនអើយ! ខ្ញុំមិនបានដឹងថា គាត់ជាសម្ដេចសង្ឃទេ ដ្បិតមានសេចក្ដីចែងទុកថា អ្នកមិនត្រូវនិយាយអាក្រក់ដាក់អ្នកដឹកនាំប្រជាជនរបស់ខ្លួនឡើយ»។