Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:4 - អាល់គីតាប

4 ពួក​អ្នក​ដែល​នៅ​ទី​នោះ​ពោល​ថា៖ «អ្នក​ហ៊ាន​ប្រមាថ​មូស្ទី​ជា​អ្នក​បម្រើ​អុលឡោះ​ផង​ឬ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ពួក​អ្នក​ដែល​ឈរនៅទីនោះ​និយាយថា​៖ “តើ​អ្នក​ហ៊ាន​ជេរប្រមាថ​មហាបូជាចារ្យ​របស់​ព្រះ​ឬ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 នោះ​ពួក​អ្នក​ឈរ​ក្បែរ​គាត់​បាន​និយាយ​ថា៖​ «ម្ដេច​ឯង​មើលងាយ​សម្ដេច​សង្ឃ​របស់​ព្រះជាម្ចាស់​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អស់​អ្នក​ដែល​ឈរ​ជិតពោល​ថា៖ «តើអ្នក​ហ៊ាន​ប្រមាថ​សម្តេច​សង្ឃ​របស់​ព្រះ​ផង​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​អ្នក​ដែល​នៅ​ទី​នោះ​ពោល​ថា៖ «អ្នក​ហ៊ាន​ប្រមាថ​លោក​មហា​បូជា‌ចារ្យ​របស់​ព្រះ‌ជាម្ចាស់​ផង​ឬ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​ពួក​អ្នក​ដែល​ឈរ​ជិត​ក៏​ស្តី​ឲ្យ​គាត់​ថា តើ​ឯង​ហ៊ាន​ដៀល​ដល់​សំដេច​សង្ឃ​នៃ​ព្រះ​ដែរ​ឬ

សូមមើលជំពូក ចម្លង




កិច្ចការ 23:4
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!


លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​មូស្ទី​ថា៖ «នែ៎ កំពែង​ទ្រុឌ‌ទ្រោម​លាប​ពណ៌​សអើយ! អុលឡោះ​នឹង​វាយ​លោក​ជា​មិន​ខាន។ លោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ហ៊ូកុំ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​ហ៊ូកុំ​ទៅ​វិញ!»។


លោក​ប៉ូល​តប​វិញ​ថា៖ «បង​ប្អូន​អើយ​ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មូស្ទី​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថាៈ “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ឡើយ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម