Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:5 - Khmer Christian Bible

5 លោក​ប៉ូល​ក៏​ឆ្លើយ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ដឹង​ថា​ គាត់​ជា​សម្ដេច​សង្ឃ​ទេ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ដាក់​អ្នក​ដឹកនាំ​ប្រជាជន​របស់​ខ្លួន​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ប៉ូល​ក៏​តបថា​៖ “បងប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មហាបូជាចារ្យ​ទេ​។ ពិតមែនហើយ មាន​សរសេរ​ទុកមក​ថា​:‘អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ចំពោះ​មេគ្រប់គ្រង​នៃ​ប្រជាជន​របស់អ្នក​ឡើយ’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​ប៉ុល​ឆ្លើយ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សម្តេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "មិន​ត្រូវ​និយាយ​អាក្រក់ពី​អ្នក​ដឹកនាំ​ប្រជាជន​របស់​អ្នក​ឡើយ" »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ប៉ូល​តប​វិញ​ថា៖ «បងប្អូន​អើយ ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា​លោក​ជា​មហា​បូជា‌ចារ្យ​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​របស់​អ្នក​ឡើយ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ប៉ុល​ឆ្លើយ​ថា បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សំដេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មិន​ត្រូវ​និយាយ​អាក្រក់ ពី​ចៅហ្វាយ​របស់​សាសន៍​ឯង​ឡើយ»

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​ប៉ូល​តប​វិញ​ថា៖ «បង​ប្អូន​អើយ​ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មូស្ទី​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថាៈ “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ឡើយ”»។

សូមមើលជំពូក ចម្លង




កិច្ចការ 23:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ពិសេស​ ពួកអ្នក​ដែល​ដេញ​តាម​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខា​ងសាច់ឈាម​ ហើយ​មើលងាយ​អំណាច​គ្រប់គ្រង។​ ពួកគេ​ព្រហើន​ ហើយ​ធ្វើ​តាម​ទំនើងចិត្ដ មិន​ញញើត​នឹង​ប្រមាថ​ពួកអ្នក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ឡើយ​


ប៉ុន្តែ​ ច្រើន​ឆ្នាំ​ក្រោយ​មក​ ពេល​ខ្ញុំ​នាំ​តង្វាយ​ ព្រមទាំង​ជំនួយ​មក​ឲ្យ​ជាតិ​សាសន៍​របស់​ខ្ញុំ​


នោះ​ពួក​អ្នក​ឈរ​ក្បែរ​គាត់​បាន​និយាយ​ថា៖​ «ម្ដេច​ឯង​មើលងាយ​សម្ដេច​សង្ឃ​របស់​ព្រះជាម្ចាស់​ដូច្នេះ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម