ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
កិច្ចការ 22:25 - Khmer Christian Bible ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?» ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលពួកគេបានចងសន្ធឹងប៉ូលនឹងខ្សែស្បែក គាត់ក៏និយាយនឹងមេទាហានលើមួយរយនាក់ ដែលឈរនៅទីនោះថា៖ “តើការដែលពួកលោកវាយមនុស្សដែលមានសញ្ជាតិរ៉ូម៉ាំងនឹងខ្សែតីដោយមិនបានកាត់ក្ដី ត្រូវច្បាប់ឬទេ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នៅពេលគេយកខ្សែមកចងសន្ធឹងលោកប៉ុល នោះលោកក៏មានប្រសាសន៍ទៅមេទ័ពរងដែលឈរនៅជិតនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យវាយសាសន៍រ៉ូមនឹងរំពាត់ ដោយមិនបានកាត់ទោសដូច្នេះឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ កំពុងដែលគេយកខ្សែមកចងប៉ុលឲ្យចំកោង នោះគាត់និយាយទៅមេទ័ពរងដែលឈរនៅទីនោះថា តើមានច្បាប់នឹងវាយសាសន៍រ៉ូមនឹងរំពាត់ មុនដែលកាត់ទោសដែរឬអី អាល់គីតាប នៅពេលគេកំពុងយកខ្សែចងគាត់ លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។ |
ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
កាលនាយទាហាន និងពួកអ្នកនៅយាមព្រះយេស៊ូជាមួយគាត់បានឃើញផែនដីរញ្ជួយ និងហេតុការណ៍ដែលបានកើតឡើងក៏ភ័យខ្លាចយ៉ាងខ្លាំង ទាំងនិយាយថា៖ «អ្នកនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ពិតមែន»។
នាយទាហាននោះទូលវិញថា៖ «លោកម្ចាស់អើយ! ខ្ញុំមិនស័ក្តិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ គឺសូមលោកគ្រាន់តែនិយាយពាក្យមួយម៉ាត់ប៉ុណ្ណោះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន
មានបុរសម្នាក់នៅក្នុងក្រុងសេសារាឈ្មោះកូនេលាស ជានាយទាហាននៃកងវរសេនាតូចដែលហៅថា ពលអ៊ីតាលី
ពេលនោះលោកប៉ូលក៏និយាយប្រាប់ពួកគេថា៖ «ពួកគេបានវាយយើងជាជនជាតិរ៉ូមនៅទីប្រជុំជន ហើយយកទៅដាក់គុក ដោយមិនបានកាត់ទោសឡើយ ឥឡូវនេះ តើពួកគេកំពុងបណ្ដេញយើងចេញ ដោយសម្ងាត់ទៀតឬ? ទេ មិនបានទេ! គឺអ្នកទាំងនោះត្រូវមកនាំយើងចេញទៅដោយផ្ទាល់»។
ពេលនាយទាហាននោះឮដូច្នេះ ក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម»
ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក»
បុរសនេះត្រូវជនជាតិយូដាចាប់យកមក ហើយពួកគេបម្រុងសម្លាប់ចោល ប៉ុន្ដែពេលខ្ញុំនាំទាហានចូលទៅរំដោះគាត់ចេញពីពួកគេ នោះទើបដឹងថាគាត់ជាជនជាតិរ៉ូម
ប៉ុន្ដែខ្ញុំបានប្រាប់អ្នកទាំងនោះថា ជនជាតិរ៉ូមគ្មានទម្លាប់ប្រគល់មនុស្សណាម្នាក់ មុនពេលដែលអ្នកចុងចោទមានឱកាសទទួលបានការការពារខ្លួននៅមុខអ្នកដើមចោទចំពោះការចោទប្រកាន់នោះឡើយ
នៅពេលគេសម្រេចឲ្យយើងចុះសំពៅទៅស្រុកអ៊ីតាលី ពួកគេបានប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតឲ្យទៅឈ្មោះយូលាស ជានាយទាហានម្នាក់របស់កងទ័ពព្រះចៅអធិរាជ
នៅថ្ងៃបន្ទាប់ យើងក៏ចូលចតនៅក្រុងស៊ីដូន ហើយលោកយូលាសបានប្រព្រឹត្ដចំពោះលោកប៉ូលដោយសប្បុរស គឺបានអនុញ្ញាតឲ្យលោកប៉ូលទៅឯមិត្ដភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភគាត់។
ប៉ុន្ដែលោកនាយទាហានចង់ជួយលោកប៉ូល ក៏រារាំងពួកគេពីផែនការនេះ គាត់ក៏បានបញ្ជាពួកអ្នកដែលអាចហែលទឹកបានឲ្យលោតចុះពីសំពៅ ហើយឡើងទៅដីគោកមុន