Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:3 - Khmer Christian Bible

3 នៅ​ថ្ងៃ​បន្ទាប់​ យើង​ក៏​ចូល​ចត​នៅ​ក្រុង​ស៊ីដូន​ ហើយ​លោក​យូលាស​បាន​ប្រព្រឹត្ដ​ចំពោះ​លោក​ប៉ូល​ដោយ​សប្បុរស​ គឺ​បាន​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ‍​ឯ​មិត្ដភក្ដិ​ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​គាត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នៅ​ថ្ងៃ​បន្ទាប់ យើង​ចូលចត​នៅ​ស៊ីដូន​។ យូលាស​បាន​ប្រព្រឹត្ត​ដល់​ប៉ូល​ដោយសប្បុរស គឺ​លោក​បាន​អនុញ្ញាតឲ្យ​ប៉ូល​ទៅ​ជួប​មិត្តភក្ដិ ដើម្បី​បាន​ការទទួលយ៉ាងកក់ក្ដៅ​ពីពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន។ លោក​យូលាស​បាន​ព្រឹត្ត​ចំពោះ​លោក​ប៉ុល​ដោយ​សប្បុរស ហើយ​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​ជួប​មិត្ត​សម្លាញ់ និង​ទទួល​អ្វី​ដែល​គេ​ជួយ​ឧបត្ថម្ភ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន។ លោក​យូលាស​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់ គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្ត‌ភក្ដិ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដល់​ថ្ងៃ​ស្អែក យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន នោះ​យូលាស​បាន​ប្រព្រឹត្ត​នឹង​ប៉ុល​ដោយ​សប្បុរស បាន​បើក​ឲ្យ​គាត់​ទៅ​សួរ​ពួក​សំឡាញ់ នឹង​ទទួល​របស់​អ្វី​ដែល​គេ​ជូន​ដល់​គាត់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន។ លោក​យូលាស​មាន​ចិត្ដ​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់​គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្ដ‌ភក្ដិ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​គាត់។

សូមមើលជំពូក ចម្លង




កិច្ចការ 27:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

«វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែចិត្ដ​តាំង​ពី​យូរ​ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន‍។​


នៅ​គ្រា​នោះ​ ស្ដេច​ហេរ៉ូឌ​ខឹង​នឹង​ប្រជាជន​ក្រុង​ទីរ៉ុស​ និង​ប្រជាជន​ក្រុង​ស៊ីដូន​យ៉ាង​ខ្លាំង​ ដូច្នេះ​ អ្នក​ទាំង​នោះ​បាន​ព្រមព្រៀង​គ្នា​មក​ជួប​ស្ដេច​ ក្រោយ​ពី​បាន​បញ្ចុះបញ្ចូល​លោក​ប្លាសតុស​ជា​មន្ដ្រី​រក្សា​ដំណាក់​ស្ដេច​រួច​មក។​ ពួកគេ​បាន​សុំ​ឲ្យ​មាន​សន្ដិភាព​ ពីព្រោះ​ស្រុក​របស់​ពួកគេ​ទទួល​ស្បៀង​អាហារ​ពី​ស្រុក​របស់​ស្ដេច។​


រួច​លោក​អភិបាល​ក៏​បញ្ជា​ទៅ​នាយ​ទាហាន​ឲ្យ​យាម​លោក​ប៉ូល​ ប៉ុន្តែ​ឲ្យ​គាត់​មាន​សេរីភាព​ខ្លះ​ គឺ​មិន​ឲ្យ​រារាំង​មនុស្ស​របស់​គាត់​ផ្ទាល់​មក​បម្រើ​គាត់​ទេ។​


នៅ​ពេល​គេ​សម្រេច​ឲ្យ​យើង​ចុះ​សំពៅ​ទៅ​ស្រុក​អ៊ីតាលី​ ពួកគេ​បាន​ប្រគល់​លោក​ប៉ូល​ និង​អ្នកទោស​ខ្លះ​ទៀត​ឲ្យ​ទៅ​ឈ្មោះ​យូលាស​ ជា​នាយ​ទាហាន​ម្នាក់​របស់​កងទ័ព​ព្រះចៅ​អធិរាជ​


ប៉ុន្ដែ​លោក​នាយ​ទាហាន​ចង់​ជួយ​លោក​ប៉ូល​ ក៏​រារាំង​ពួកគេ​ពី​ផែនការ​នេះ​ គាត់​ក៏​បាន​បញ្ជា​ពួក​អ្នក​ដែល​អាច​ហែល​ទឹក​បាន​ឲ្យ​លោត​ចុះ​ពី​សំពៅ​ ហើយ​ឡើង​ទៅ‍​ដី​គោក​មុន​


ពេល​យើង​ចូល​ទៅ​ក្នុង​ក្រុង​រ៉ូម​ គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ស្នាក់នៅ​តែ​ម្នាក់​ឯង​ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​គាត់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម