ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។
កិច្ចការ 21:31 - Khmer Christian Bible ពេលដែលពួកគេរកសម្លាប់គាត់ មេបញ្ជាការរបស់កងទាហានរ៉ូមបានដឹងដំណឹងថា ក្រុងយេរូសាឡិមទាំងមូលកំពុងស្ថិតនៅក្នុងចលាចល។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលពួកគេបម្រុងនឹងសម្លាប់ប៉ូល មានដំណឹងទៅដល់មេបញ្ជាការនៃកងទាហានថា យេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបម្រុងនឹងសម្លាប់លោក ដំណឹងនោះក៏ឮទៅដល់មេទ័ពធំថា ក្រុងយេរូសាឡិមទាំងមូលកំពុងកើតវឹកវរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលដែលពួកគេបម្រុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកំពុងដែលគេរកចន្លោះសំឡាប់គាត់ នោះដំណឹងក៏ឮផ្សាយទៅដល់មេទ័ពធំថា មានកើតវឹកវរពេញក្នុងក្រុងយេរូសាឡិម អាល់គីតាប នៅពេលដែលពួកគេបំរុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង |
ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។
បន្ទាប់មក ទាហានរបស់លោកអភិបាលបានយកព្រះយេស៊ូទៅក្នុងបន្ទាយទ័ព ហើយប្រមូលទាហានទាំងអស់មកចោមរោមព្រះអង្គ។
ប៉ុន្ដែនឹងមានពេលមួយមកដល់ដែលពួកគេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំរួចពួកអ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា គេថ្វាយការបម្រើដល់ព្រះជាម្ចាស់
ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ
មានបុរសម្នាក់នៅក្នុងក្រុងសេសារាឈ្មោះកូនេលាស ជានាយទាហាននៃកងវរសេនាតូចដែលហៅថា ពលអ៊ីតាលី
ប៉ុន្ដែពួកជនជាតិយូដាបែរជាច្រណែន ហើយនាំពួកមនុស្សពាលខ្លះពីផ្សារមក គឺប្រមូលបានគ្នាមួយក្រុមទៅបង្កចលាចលនៅក្នុងក្រុង ហើយបានចូលទៅរើកកាយផ្ទះរបស់លោកយ៉ាសុន តាមចាប់លោកប៉ូល និងលោកស៊ីឡាស ដើម្បីនាំទៅប្រគល់ឲ្យមហាជន។
ដ្បិតយើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដែលនឹងត្រូវគេចោទពីបទបង្កចលាចលនៅក្នុងថ្ងៃនេះ ព្រោះយើងគ្មានមូលហេតុអាចដោះសាអំពីការប្រជុំនេះបានទេ»។
ដូច្នេះ តើអ្នកមិនមែនជាជនជាតិអេស៊ីព្ទដែលបានបង្កើតការបះបោរថ្មីៗនេះ ហើយនាំឃាតករបួនពាន់នាក់ចូលទៅក្នុងទីរហោឋានទេឬ?»
ពេលពួកគេស្ដាប់លោកប៉ូលដល់ត្រឹមពាក្យនេះក៏ស្រែកឡើងថា៖ «សូមកំចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ដ្បិតវាមិនសមរស់ទេ»
ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក»
ដោយលោកភេលីចយល់កាន់តែច្បាស់អំពីមាគ៌ានេះ គាត់ក៏ផ្អាករឿងក្ដីរបស់ពួកគេដោយនិយាយថា៖ «ពេលមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងសម្រេចរឿងក្ដីដល់អ្នករាល់គ្នា»
គាត់ថែមទាំងព្យាយាមបង្អាប់បង្អោនព្រះវិហារទៀតផង ដូច្នេះបានជាយើងចាប់គាត់ [ហើយផ្ដន្ទាទោសតាមគម្ពីរវិន័យរបស់យើង
ដូច្នេះ នៅថ្ងៃបន្ទាប់ ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានយាងមកជាមួយក្បួនអធិកអធមដ៏អស្ចារ្យ ហើយបានចូលទៅក្នុងសាលប្រជុំព្រមជាមួយពួកមេបញ្ជាការ និងពួកអ្នកមុខអ្នកការក្នុងក្រុងនោះ។ បន្ទាប់មក លោកភេស្ទុសក៏បញ្ជាឲ្យនាំលោកប៉ូលមក
ដោយព្រោះសេចក្ដីទាំងនេះហើយបានជាជនជាតិយូដាចាប់ខ្ញុំ នៅពេលខ្ញុំនៅក្នុងព្រះវិហារ ទាំងព្យាយាមសម្លាប់ខ្ញុំ