Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:2 - Khmer Christian Bible

2 ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ពី​ពួក​បណ្ដា​ជន»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ពី​ប្រជាជន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​មាន​ចលា‌ចល​ក្នុង​ចំណោម​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 តែ​គេ​ថា កុំ​ឲ្យ​ធ្វើ​ក្នុង​រវាង​បុណ្យ​ឡើយ ក្រែង​បណ្តាជន​កើត​កោលា‌ហល។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប៉ុន្ដែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលា‌ចល​ក្នុង​ចំណោម​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

«អ្នក​រាល់គ្នា​ដឹង​ថា​ ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ហើយ​ ឯ​កូន​មនុស្ស​វិញ​ ក៏​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ជាប់​ឆ្កាង​ដែរ»។​


ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​នៅ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។​


កាល​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ តែ​ពួកគេ​ខ្លាច​ ព្រោះ​បណ្ដាជន​ទាំង​អស់​កំពុង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​


តើ​យើងគួរ​និយាយ​ថា​ មក​ពី​មនុស្សឬ?»​ (ពួក​គេ​ខ្លាច​ពួកបណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់គ្នា​រាប់​លោក​យ៉ូហានថា​ជា​អ្នក​នាំ​ព្រះ​បន្ទូល​ពិត​ប្រាកដ)


ឥឡូវ​នេះ​ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ និង​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​ឧបាយកល​ ដើម្បី​ចាប់​ព្រះអង្គ​សម្លាប់​


ពេល​ព្រះអង្គ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​លោក​ស៊ីម៉ូន​ ជា​មនុស្ស​ឃ្លង់​នៅ​ក្រុង​បេថានី​ នោះ​មាន​ស្ដ្រី​ម្នាក់​បាន​មក​ ទាំង​កាន់​ដប​ដាក់​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ ដែល​មាន​តម្លៃ​បំផុត​ផង​ ហើយ​នាង​បាន​បំបែក​ដប​នោះ​ ចាក់​ប្រេង​លើ​ព្រះ​សិរ​របស់​ព្រះអង្គ​


ប៉ុន្ដែ​បើ​យើង​ឆ្លើយ​ថា​ មកពី​មនុស្ស​ នោះ​ប្រជាជន​ទាំង​អស់​មុខ​ជា​ចោល​យើង​នឹង​ដុំថ្ម​ ព្រោះ​គេ​រាប់​លោក​យ៉ូហាន​ថា​ជា​អ្នក​នាំ​ព្រះបន្ទូល»​


នៅពេល​ពិធី​បុណ្យ​នំបុ័ង​ឥតមេ​ ដែល​ហៅ​ថា​ពិធី​បុណ្យ​រំលង​ជិត​មក​ដល់​


ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​


ពេល​បាន​ឮ​ពាក្យ​ទាំង​នេះ​ អ្នក​ខ្លះ​ក្នុង​ចំណោម​បណ្តាជន​ក៏​និយាយ​ថា៖​ «អ្នក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ហើយ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម