ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 20:4 - Khmer Christian Bible

ហើយ​លោក​សូប៉ាត្រុស​ អ្នក​ក្រុង​បេរា​ ជា​កូន​លោក​ពីរូស​ និង​លោក​អើរីស្ដាក​ និង​លោក​សេគុនដុស​ ជា​អ្នក​ក្រុង​ថែស្សាឡូនីច​ លោក​កៃយុស​ និង​លោក​ធីម៉ូថេ​ ជា​អ្នក​ក្រុង​ឌើបេ​ ព្រមទាំង​លោក​ទីឃីកុស​ និង​លោក​ទ្រភីម​ ជា​អ្នក​ស្រុក​អាស៊ី​ បាន​រួម​ដំណើរ​ជាមួយ​គាត់​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នក​ដែល​រួមដំណើរជាមួយ​គាត់ មាន​សូប៉ាត្រុស​អ្នកបេរា​កូន​របស់​ពីរូស​, អើរីស្តាក​និង​សេគុនដុស អ្នកថែស្សាឡូនីច​, កៃយុស​អ្នកឌើបេ​, ធីម៉ូថេ​, ព្រមទាំង​ទីឃីកុស​និង​ទ្រភីម អ្នកអាស៊ី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​សូប៉ា‌ត្រុស ដែល​នៅ​ក្រុង​បេរា អើរី‌ស្តាក នឹង​សេគុន‌ដុស ពី​ពួក​ថែស្សា‌ឡូនីច កៃយុស នឹង​ធីម៉ូថេ ពី​ក្រុង​ឌើបេ ហើយ​ទីឃី‌កុស នឹង​ទ្រភីម ពី​ស្រុក​អាស៊ី គេ​ជូន​ដំណើរ​ទៅ​ត្រឹម​ស្រុក​អាស៊ី

សូមមើលជំពូក

អាល់គីតាប

អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​គាត់​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូ‌ថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។

សូមមើលជំពូក



កិច្ចការ 20:4
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេល​ពួក​សិស្ស​មក​ចោមរោម​គាត់​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​វិញ។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ចេញ​ដំណើរ​ជាមួយ​លោក​បារណាបាស​ទៅ​ក្រុង​ឌើបេ។​


ពេល​ពួកគាត់​ដឹង​ ក៏​ភៀសខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ក្នុង​ស្រុក​លូកៅនា​ ដូចជា​ក្រុង​លីស្ត្រា​ ក្រុង​ឌើបេ​ និង​តំបន់​ជុំវិញ​


លោក​ប៉ូល​បាន​ទៅ​ដល់​ក្រុង​ឌើបេ​ និង​ក្រុង​លីស្ដ្រា​ដែរ​ ហើយ​នៅ​ទី​នោះ​ មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ ជា​កូនប្រុស​របស់​ស្ដ្រី​ជនជាតិ​យូដា​ម្នាក់​ជា​អ្នក​ជឿ​ ប៉ុន្ដែ​ឪពុក​ជា​ជនជាតិ​ក្រេក​


ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ ដូច្នេះ​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​


ក្រោយមក​ ពេល​ពួកគាត់​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​អាំភីប៉ូលី​ និង​ក្រុង​អ័ប៉ុឡូនា​ ពួកគាត់​ក៏​មក​ដល់​ក្រុង​ថែស្សាឡូនីច​ដែល​មាន​សាលា​ប្រជុំ​មួយ​របស់​ជនជាតិ​យូដា​នៅ​ទី​នោះ។​


ប៉ុន្ដែ​ពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹង​ថា​ លោក​ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​ នោះ​ពួកគេ​ក៏​មក​បំបះបំបោរ​ និង​ញុះញង់​បណ្ដាជន​នៅ​ក្រុង​នោះ​ឲ្យ​ជ្រួល​ច្របល់​ទៀត​


ពេល​នោះ​មាន​ការ​ច្របូក​ច្របល់​ពេញ​ក្រុង​ ហើយ​ពួកគេ​សម្រុក​ចូល​ព្រមគ្នា​ទៅ​ក្នុង​ទីលាន​មហោស្រព​ រួច​ចាប់​លោក​កៃយុស​ និង​លោក​អើរីស្តាក​ ជា​អ្នក​ស្រុក​ម៉ាសេដូន​ ដែល​ជា​គូកន​រួម​ដំណើរ​ជាមួយ​លោក​ប៉ូល។​


គឺ​មាន​អ្នក​ស្រុក​ផារថុស​ អ្នក​ស្រុក​មេឌី​ អ្នក​ស្រុក​អេឡាំ​ និង​ពួកអ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស​ និង​ស្រុក​អាស៊ី​


ពេល​នោះ​ លោក​ប៉ូល​សម្រេចចិត្ដ​ធ្វើ​ដំណើរ​បង្ហួស​ក្រុង​អេភេសូរ​ ដើម្បី​កុំ​ឲ្យ​គាត់​ចំណាយ​ពេល​នៅ​ស្រុក​អាស៊ី​យូរ​ ព្រោះ​គាត់ប្រញាប់​ទៅ​ដល់​ក្រុង​យេរូសាឡិម​ឲ្យ​ទាន់​ថ្ងៃ​បុណ្យ​ទីហាសិប​ បើសិន​ជា​អាច​


កាល​ពួកគេ​មក​ជួប​គាត់​ហើយ​ គាត់​ក៏​ប្រាប់​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ ពី​របៀប​ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​តាំង​ពី​ថ្ងៃ​ដំបូង​ ដែល​ខ្ញុំ​បាន​ចូល​មក​ស្រុក​អាស៊ី​


ដ្បិត​កាល​ពី​មុន​ពួកគេ​ធ្លាប់​ឃើញ​លោក​ទ្រភីម​ ជា​អ្នក​ក្រុង​អេភេសូរ​នៅ​ក្នុង​ក្រុង​ជាមួយ​លោក​ប៉ូល​ នោះ​ពួកគេ​ស្មាន​ថា​លោក​ប៉ូល​បាន​នាំ​អ្នក​នោះ​ចូល​ក្នុង​ព្រះ​វិហារ។​


ដូច្នេះ​ យើង​ក៏​ជិះ​សំពៅ​មួយ​មក​ពី​ក្រុង​អាត្រាមីត​ដែល​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​អាស៊ី​ ហើយ​យើង​បាន​ចេញ​សំពៅ​ទៅ​ដោយ​មាន​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ទៅ​ជាមួយ។​


លោក​ធីម៉ូថេ​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ និង​លោក​លូគាស​ លោក​យ៉ាសុន​ លោក​សូសិប៉ាត្រុស​ ជា​សាច់​ញាតិ​របស់​ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​


លោក​កៃយ៉ូស​ជា​ម្ចាស់​ផ្ទះ​ដែល​ទទួល​ខ្ញុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​អស់​បាន​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ឯ​លោក​អេរ៉ាស្ទុស​ ជា​អ្នក​គ្រប់គ្រង​ឃ្លាំង​ប្រាក់​របស់​ក្រុង​ និង​លោក​ក្លើតុស​ជា​បងប្អូន​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​


ខ្ញុំ​ប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះគ្រិស្ដ​យេស៊ូ​ តាម​បំណង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​ធីម៉ូថេ​ជា​បងប្អូន​ ជូន​ចំពោះ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​ រួមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ស្រុក​អាខៃ​ទាំង​មូល​


ដ្បិត​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​ពួក​យើង​ មាន​ខ្ញុំ​ លោក​ស៊ីលវ៉ាន​ និង​លោក​ធីម៉ូថេ​បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នោះ​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​ គឺ​នៅ​ក្នុង​ព្រះអង្គ​មាន​តែ​បាទ​ប៉ុណ្ណោះ​


លោក​ទីឃីកុស​ ជា​បងប្អូន​ជា​ទី​ស្រឡាញ់​ និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះត្រង់​នៅ​ក្នុង​ព្រះអម្ចាស់​នឹង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​គ្រប់​ការ​ទាំង​អស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​ខ្ញុំ​ គឺ​អ្វី​ៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ​


ខ្ញុំ​សង្ឃឹម​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ នឹង​ចាត់​ធីម៉ូថេ​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ដ​នៅ​ពេល​ដឹង​អំពី​អ្នក​រាល់គ្នា​


លោក​អើរីស្ដាក​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ និង​ម៉ាកុស​ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​បារណាបាស​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​ ចំពោះ​ម៉ាកុស​វិញ​ អ្នក​រាល់គ្នា​បាន​ទទួល​បង្គាប់​រួច​ហើយ​ គឺ​ពេល​ណា​គាត់​មក​ដល់​ ចូរ​អ្នក​រាល់គ្នា​ទទួល​គាត់​ចុះ។​


លោក​ទីឃីកុស​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ ជា​អ្នក​ជំនួយ​ដ៏​ស្មោះត្រង់​ ហើយ​ជា​បាវបម្រើ​រួម​ការងារ​ក្នុង​ព្រះអម្ចាស់​ គាត់​នឹង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​គ្រប់​ការ​ទាំង​អស់​អំពី​ខ្ញុំ​


ខ្ញុំ​ប៉ូល​ជា​សាវក​របស់​ព្រះគ្រិស្ដ​យេស៊ូ​ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ និង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ជា​ក្ដី​សង្ឃឹម​របស់​យើង​


ជូន​ចំពោះ​ធីម៉ូថេ​ជា​កូន​ជា​ទី​ស្រឡាញ់។​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះគុណ​ សេចក្ដី​មេត្តា​ករុណា​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​


រីឯ​លោក​ទីឃីកុស​វិញ​ ខ្ញុំ​បាន​ចាត់​ឲ្យ​ទៅ‍​ឯ​ក្រុង​អេភេសូរ។​


លោក​អេរ៉ាស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូស​ រីឯ​លោក​ទ្រភីម​ ខ្ញុំ​បាន​ទុក​ឲ្យ​នៅ​ក្រុង​មីលេត​ ព្រោះ​គាត់​ឈឺ។​


នៅ​ពេល​ខ្ញុំ​ចាត់​លោក​អើតេម៉ាស​ ឬ​លោក​ទីឃីកុស​ឲ្យ​មក​ឯ​អ្នក​ ចូរ​ព្យាយាម​មក​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូប៉ូល​ ដ្បិត​ខ្ញុំ​សម្រេច​ចិត្ត​ថា​ ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។​


ហើយ​ម៉ាកុស​ លោក​អើរីស្ដាក​ លោក​ដេម៉ាស​ និង​លោក​លូកា​ដែល​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។​


ខ្ញុំ​ជា​ចាស់ទុំ​ ជូន​ចំពោះ​លោក​កៃយុស​ជាទី​ស្រឡាញ់​ ដែល​ខ្ញុំ​ស្រឡាញ់​នៅ​ក្នុង​សេចក្ដី​ពិត‍។