ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 16:5 - Khmer Christian Bible

ដូច្នេះ​ ក្រុមជំនុំ​ទាំង​នោះ​ក៏​មាន​ជំនឿ​រឹងមាំ​ឡើង​ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​រាល់​ថ្ងៃ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ក្រុមជំនុំ​ទាំងប៉ុន្មាន​ត្រូវបាន​ធ្វើឲ្យមានកម្លាំងឡើង​ក្នុង​ជំនឿ ហើយ​ចំនួន​ក៏​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​មាន​ជំនឿ​កាន់​តែ​រឹងមាំ ហើយ​ចំនួន​ពួក​សិស្ស​ចេះ​តែ​ចម្រើន​ឡើង​រាល់​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម‌ជំនុំ​នានា​ក៏​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ រឹត‌តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ។

សូមមើលជំពូក

អាល់គីតាប

ក្រុម‌ជំអះ​នានា ក៏​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។

សូមមើលជំពូក



កិច្ចការ 16:5
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​ក៏​នៅ​ជាមួយ​ពួកគេ​ ហើយ​មនុស្ស​មួយ​ចំនួន​ធំ​បាន​ជឿ​ ព្រមទាំង​បែរ​មក‍​ឯ​ព្រះអម្ចាស់។​


រីឯ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​រីក​សុះសាយ​ច្រើន​ឡើង។​


រួច​ពួកគាត់​បាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​ ព្រមទាំង​បាន​ពង្រឹង​ក្រុមជំនុំ​នានា។​


ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។​ ប្រជាជន​គ្រប់​គ្នា​បាន​ស្រឡាញ់​រាប់អាន​ពួកគេ​ ហើយ​ព្រះអម្ចាស់​បាន​បន្ថែម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ទៅ​ក្នុង​ចំណោម​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ។​


ប៉ុន្ដែ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ មាន​មនុស្ស​ជាច្រើន​បាន​ជឿ​ គឺ​មាន​គ្នា​ចំនួន​ប្រហែល​ប្រាំ​ពាន់​នាក់។​


ហើយ​អស់​អ្នក​ដែល​បាន​ជឿ​ព្រះអម្ចាស់​ ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​


ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង​ ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិម​ ក៏​កើន​ឡើង​យ៉ាង​ច្រើន​ ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ!​


ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​


ព្រះជាម្ចាស់​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រឹង​មាំ​តាមរយៈ​ដំណឹង​ល្អ​របស់​ខ្ញុំ​ គឺ​ជា​សេចក្ដី​ប្រកាស​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ស្រប​តាម​ការ​បើកសំដែង​អំពី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ត្រលប់​ជា​អ្នក​មាំមួន​ ហើយ​មាន​ចិត្ដនឹង​ ទាំង​ធ្វើ​ការ​របស់​ព្រះ​អម្ចាស់​ឲ្យ​កាន់​តែ​ច្រើន​ជានិច្ចចុះ​ ដោយ​ដឹង​ថា​ ការ​នឿយ​ហត់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះ​អម្ចាស់​មិន​ឥត​ប្រយោជន៍​ឡើយ​។​


ព្រះគ្រិស្ដ​បាន​ដោះ​យើង​ឲ្យ​រួច​ ដើម្បី​ឲ្យ​យើង​មាន​សេរី​ភាព​ ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ឈរ​ឲ្យ​មាំមួន​ចុះ​ ហើយ​កុំ​ឲ្យ​ជាប់​នឹម​នៃ​ភាព​ជា​បាវបម្រើ​ទៀត​ឡើយ។​


ដូច្នេះ​ អ្នក​រាល់គ្នា​ទទួល​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ជា​យ៉ាង​ណា​ ចូរ​រស់នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​នោះ​ចុះ​


និង​សូម​ឲ្យ​ព្រះអង្គ​ពង្រឹង​ចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​បរិសុទ្ធ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ នៅ​ពេល​ដែល​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ។​ អាម៉ែន។​


ហើយ​ចាត់​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង​ និង​ជា​អ្នក​រួម​ការងារ​បម្រើ​ព្រះជាម្ចាស់​ក្នុង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ឲ្យ​ទៅ​ពង្រឹង​ និង​លើក​ទឹកចិត្ត​អ្នក​រាល់គ្នា​ខាង​ឯ​ជំនឿ​


សូម​ឲ្យ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​ព្រះអង្គ​ស្រឡាញ់​យើង​ ព្រមទាំង​ប្រទាន​សេចក្ដី​កម្សាន្ដ​ចិត្ដ​ដ៏​អស់កល្ប​ជានិច្ច​ និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​តាមរយៈ​ព្រះគុណ​


កុំ​បណ្ដោយ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ​ និង​ប្លែកៗ​ឡើយ។​ ដ្បិត​ជា​ការ​ប្រសើរ​ ដែល​តាំងចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ​ មិន​មែន​ដោយ​អាហារ​ទេ​ ព្រោះ​អ្នកដែល​ប្រព្រឹត្ដ​បែប​នេះ​ គ្មាន​ប្រយោជន៍​អ្វី​ឡើយ។


បន្ទាប់​ពី​អ្នក​រាល់គ្នា​បាន​រងទុក្ខ​មួយ​រយៈ​ពេល​កន្លង​មក‍​ ព្រះជាម្ចាស់​ដ៏​មាន​ព្រះគុណ​គ្រប់​បែប​យ៉ាង​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុ​ងសិរី​រុងរឿង​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ព្រះអង្គ​នឹង​ប្រោស​អ្នក​រាល់គ្នា​ឲ្យ​គ្រប់លក្ខណ៍​ ឲ្យ​មាំមួន​ ឲ្យ​មាន​កម្លាំង​ និង​ឲ្យ​អ្នក​រាល់គ្នា​រឹងមាំ​ឡើង។​