Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:47 - Khmer Christian Bible

47 ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។​ ប្រជាជន​គ្រប់​គ្នា​បាន​ស្រឡាញ់​រាប់អាន​ពួកគេ​ ហើយ​ព្រះអម្ចាស់​បាន​បន្ថែម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ទៅ​ក្នុង​ចំណោម​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

47 ទាំង​សរសើរតម្កើង​ព្រះ ហើយ​ពួកគេ​មាន​ការរាប់អាន​ពី​ប្រជាជន​ទាំងអស់​។ ព្រះអម្ចាស់​ក៏​បន្ត​បន្ថែម​អ្នក​ដែល​បាន​សង្គ្រោះ​ដល់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 គេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​ប្រជា‌ជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះ‌អម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ព្រម​ទាំង​សរសើរ​ដល់​ព្រះ ហើយ​បណ្តាជន​ទាំង​អស់​គ្នា​ក៏​រាប់​អាន​គេ ចំណែក​ព្រះ‌អម្ចាស់ ទ្រង់​ក៏​បន្ថែម​នូវ​អស់​អ្នក ដែល​កំពុង​តែ​បាន​សង្គ្រោះ​រាល់​តែ​ថ្ងៃ​ទៅ ក្នុង​ពួក​ជំនុំ​ថែម​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

47 គេ​នាំ​គ្នា​សរសើរ​តម្កើង​អុលឡោះ ហើយ​ប្រជា‌ជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ អុលឡោះ‌ជាអម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ទ្រង់​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង




កិច្ចការ 2:47
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពួកគេ​រក​មិន​ឃើញ​មធ្យោបាយ​ណា​មួយ​ដែល​អាច​ឲ្យ​ពួកគេ​ធ្វើ​បាន​សោះ​ ព្រោះ​ប្រជាជន​ទាំង​អស់​កំពុង​ជក់​ចិត្ដ​ស្ដាប់​ព្រះអង្គ។​


ព្រះយេស៊ូ​កាន់តែ​ចម្រើន​វ័យ​ឡើង​ ទាំង​រូបកាយ​ និង​ប្រាជ្ញា​ ហើយ​បាន​ជាទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ និង​ចិត្ដ​មនុស្ស​ផង។​


ដូច្នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​ក៏​នៅ​ជាមួយ​ពួកគេ​ ហើយ​មនុស្ស​មួយ​ចំនួន​ធំ​បាន​ជឿ​ ព្រមទាំង​បែរ​មក‍​ឯ​ព្រះអម្ចាស់។​


ហើយ​ដោយ​ព្រោះតែ​លោក​បារណាបាស​ជា​មនុស្ស​ល្អ​ និង​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ជំនឿ​ ដូច្នេះ​បណ្ដាជន​មួយ​ចំនួន​ធំ​បាន​ចូល​មក​ឯ​ព្រះអម្ចាស់​បន្ថែម​ទៀត។​


ពេល​សាសន៍​ដទៃ​ឮ​សេចក្ដី​នេះ​ ក៏​ត្រេកអរ​ ហើយ​សរសើរ​តម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ រីឯ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ឲ្យ​មាន​ជីវិត​អស់កល្ប​ក៏​ជឿ​


នៅ​ក្រុង​អ៊ីកូនាម​ ពួក​គាត់​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​ ហើយ​និយាយ​ដូច​មុន​ ធ្វើ​ឲ្យ​មនុស្ស​ច្រើន​កុះករ​ជឿ​ មាន​ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​


ក្រោយពី​ពួកគាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុង​នោះ​ និង​បាន​បង្កើត​សិស្ស​ជាច្រើន​រួច​ហើយ​ ពួកគាត់​ក៏​ត្រលប់​ទៅ​ក្រុង​លីស្ដ្រា​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​អាន់ទីយ៉ូក​វិញ​


ដូច្នេះ​ ក្រុមជំនុំ​ទាំង​នោះ​ក៏​មាន​ជំនឿ​រឹងមាំ​ឡើង​ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​រាល់​ថ្ងៃ។​


ដូច្នេះ​ហើយ​ ពួកគេ​ជាច្រើន​ក៏​ជឿ​ មាន​ទាំង​បុរស​ស្ដ្រី​ជនជាតិ​ក្រេក​ ដែល​មាន​មុខមាត់​ជាច្រើន​ផង​ដែរ​


ព្រោះ​សេចក្ដី​សន្យា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូនចៅ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ​ គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​បាន​ត្រាស់ហៅ​មក​ឯ​ព្រះអង្គ​ផ្ទាល់»។​


បន្ទាប់មក​ អស់​អ្នក​ដែល​បាន​ទទួល​យក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​ គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណោម​ពួកគេ។​


ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​


ពួក​សាវក​បាន​ធ្វើ​ទីបន្ទាល់​យ៉ាង​មាន​អំណាច​អស្ចារ្យ​ អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូ​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ ក៏​ទទួល​បាន​ព្រះគុណ​ដ៏​លើស​លុប។​


ប៉ុន្ដែ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ មាន​មនុស្ស​ជាច្រើន​បាន​ជឿ​ គឺ​មាន​គ្នា​ចំនួន​ប្រហែល​ប្រាំ​ពាន់​នាក់។​


នៅ​គ្រា​នោះ​ ពេល​ពួក​សិស្ស​កំពុង​កើន​ចំនួន​ឡើង​ នោះ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​បាន​និយាយ​រអ៊ូរទាំ​ចំពោះ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ហេព្រើរ​ថា​ ការ​ចែក​អាហារ​ប្រចាំ​ថ្ងៃ​ដល់​ពួក​ស្ដ្រី​មេម៉ាយ​របស់​ពួកគេ​មិន​បាន​ដិត​ដល់​ទេ។​


ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង​ ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិម​ ក៏​កើន​ឡើង​យ៉ាង​ច្រើន​ ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ!​


ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​


មនុស្ស​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ និង​ស្រុក​សារ៉ូន​បាន​ឃើញ​គាត់​ដូច្នេះ​ ក៏​ប្រែចិត្ត​មក​ឯ​ព្រះអម្ចាស់។​


ព្រោះ​អ្នក​ដែល​បម្រើ​ព្រះគ្រិស្ដ​តាម​របៀប​នេះ​ គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ណាស់​ ហើយ​មនុស្ស​ទាំងឡាយ​ក៏​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។​


ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជាស្រេច​ទាំង​នេះ​ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ ព្រះអង្គ​ក៏​រាប់​ជា​សុចរិត​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​ ព្រះអង្គ​ក៏​លើក​តម្កើង​ឡើង។​


ឯ​លោក​អេសាយ​វិញ​ គាត់​បាន​ប្រកាស​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «ទោះបី​កូន​ចៅ​របស់​ជនជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​សមុទ្រ​ក៏ដោយ​ ក៏​មាន​តែ​អ្នក​ដែល​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹងបាន​សង្គ្រោះ​


ដ្បិត​ដំណឹង​ល្អ​អំពី​ឈើឆ្កាងជា​សេចក្ដី​ចម្កួត​សម្រាប់​ពួកអ្នក​ដែល​កំពុង​វិនាស​ ប៉ុន្ដែ​ជា​អំណាច​របស់​ព្រះជាម្ចាស់​សម្រាប់​យើង​ ដែល​កំពុង​ទទួល​ការ​សង្គ្រោះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម