កិច្ចការ 16:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្ដីជំនឿ រឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានត្រូវបានធ្វើឲ្យមានកម្លាំងឡើងក្នុងជំនឿ ហើយចំនួនក៏កើនឡើងជារៀងរាល់ថ្ងៃ។ សូមមើលជំពូកKhmer Christian Bible5 ដូច្នេះ ក្រុមជំនុំទាំងនោះក៏មានជំនឿរឹងមាំឡើង ហើយមានគ្នាកាន់តែច្រើនឡើងរាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានមានជំនឿកាន់តែរឹងមាំ ហើយចំនួនពួកសិស្សចេះតែចម្រើនឡើងរាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ក្រុមជំនុំនានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។ សូមមើលជំពូកអាល់គីតាប5 ក្រុមជំអះនានា ក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។ សូមមើលជំពូក |
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច
ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានបន្ទូលថា ពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន