ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «អ្នកមានពរហើយ ស៊ីម៉ូនកូនយ៉ូណាសអើយ! ដ្បិតសាច់ឈាមមិនបានបើកសំដែងសេចក្ដីនេះដល់អ្នកទេ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ
កិច្ចការ 13:6 - Khmer Christian Bible ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់កោះនោះទាំងមូលរហូតដល់ក្រុងប៉ាផុស ពួកគាត់បានជួបគ្រូមន្ដអាគមជាជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ ជាអ្នកនាំព្រះបន្ទូលក្លែងក្លាយ ព្រះគម្ពីរខ្មែរសាកល នៅពេលដើរចុះឡើងលើកោះទាំងមូលរហូតដល់ប៉ាផុសហើយ ពួកគេក៏ប្រទះនឹងជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូវ ដែលជាគ្រូធ្មប់ និងជាព្យាការីក្លែងក្លាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្តអាគមជាតិយូដាម្នាក់ឈ្មោះ បារយេស៊ូ ជាព្យាការីក្លែងក្លាយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយ នោះក៏ប្រទះនឹងសាសន៍យូដាម្នាក់ ដែលធ្វើជាគ្រូអាបធ្មប់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ អាល់គីតាប បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្ដអាគមជាតិយូដាម្នាក់ ឈ្មោះបារជេស៊ូស្សជាណាពីក្លែងក្លាយ |
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «អ្នកមានពរហើយ ស៊ីម៉ូនកូនយ៉ូណាសអើយ! ដ្បិតសាច់ឈាមមិនបានបើកសំដែងសេចក្ដីនេះដល់អ្នកទេ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ
ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយគេនឹងសំដែងទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោត សូម្បីអស់អ្នកដែលត្រូវបានជ្រើសរើស ប្រសិនបើអាចធ្វើបាននោះ។
ចូរប្រយ័ត្ននឹងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលពាក់ស្បែកចៀមមករកអ្នករាល់គ្នា តែខាងក្នុងវិញ ជាឆ្កែចចកកាចសាហាវ
ពួកគេមកដល់ក្រុងយេរីខូរ ហើយពេលព្រះអង្គ និងពួកសិស្សរួមជាមួយមនុស្សច្រើនកុះករកំពុងធ្វើដំណើរចេញពីក្រុងយេរីខូរ នោះមានអ្នកសុំទានម្នាក់ ខ្វាក់ភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយនៅចិញ្ចើមផ្លូវ
លោកប៉ូល និងគូកនរបស់គាត់បានចុះសំពៅចេញពីក្រុងប៉ាផុសមកដល់ក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ នៅពេលនោះលោកយ៉ូហានបានចាកចេញពីពួកគាត់ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញ
ប៉ុន្ដែ គ្រូមន្ដអាគមអេលីម៉ាស់ (ដ្បិតឈ្មោះរបស់គាត់ប្រែថាដូច្នេះ) បានប្រឆាំងពួកគាត់ដោយខិតខំបង្វែរលោកអភិបាលចេញពីជំនឿ
ដ្បិតពួកមនុស្សបែបនេះជាពួកសាវកក្លែងក្លាយ ជាពួកអ្នកធ្វើការឆបោកដែលក្លែងខ្លួនជាសាវករបស់ព្រះគ្រិស្ដ
គឺដូចដែលយ៉ានេស និងយ៉ាមប្រេសបានប្រឆាំងនឹងលោកម៉ូសេជាយ៉ាងណា អ្នកទាំងនោះក៏ប្រឆាំងនឹងសេចក្ដីពិតជាយ៉ាងនោះដែរ គំនិតរបស់ពួកគេខូចអស់ហើយ រីឯជំនឿរបស់ពួកគេគ្មានប្រយោជន៍ឡើយ។
បងប្អូនជាទីស្រឡាញ់អើយ! សូមកុំជឿគ្រប់វិញ្ញាណពេក ចូរពិសោធវិញ្ញាណទាំងនោះ ដើម្បីឲ្យដឹងថា មកពីព្រះជាម្ចាស់ ឬមិនមែន ពីព្រោះមានអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកនេះហើយ
សត្វសាហាវនោះត្រូវចាប់បានជាមួយនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលធ្វើទីសំគាល់នៅមុខវា ហើយដោយសារទីសំគាល់ទាំងនោះ វាបានបោកបញ្ឆោតអស់អ្នកដែលទទួលសញ្ញាសំគាល់របស់សត្វសាហាវនោះ និងអស់អ្នកដែលថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះ។ ពួកវាទាំងពីរត្រូវបានបោះទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ