ព្រោះបាបលែងត្រួតត្រាលើអ្នករាល់គ្នាទៀតហើយ ព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទៀតទេ គឺនៅក្រោមព្រះគុណវិញ។
កាឡាទី 3:25 - Khmer Christian Bible ប៉ុន្ដែពេលជំនឿមកដល់ហើយ នោះយើងមិនស្ថិតក្រោមអ្នកមើលថែទៀតឡើយ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ជំនឿនោះបានមកដល់ហើយ ដូច្នេះយើងមិនស្ថិតនៅក្រោមអ្នកបង្រៀនទៀតទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ជំនឿបានមកដល់ហើយ យើងមិននៅក្រោមអំណាចរបស់អ្នកមើលថែនោះទៀតទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលុះកាលសេចក្ដីជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ អាល់គីតាប កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ |
ព្រោះបាបលែងត្រួតត្រាលើអ្នករាល់គ្នាទៀតហើយ ព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទៀតទេ គឺនៅក្រោមព្រះគុណវិញ។
ហេតុនេះបងប្អូនអើយ! អ្នករាល់គ្នាក៏បានស្លាប់ខាងឯគម្ពីរវិន័យតាមរយៈរូបកាយរបស់ព្រះគ្រិស្ដរួចហើយ គឺដើម្បីឲ្យអ្នករាល់គ្នាបានរួមជាមួយមនុស្សម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យយើងបង្កើតផលថ្វាយព្រះជាម្ចាស់
ដ្បិតថ្វីបើនៅក្នុងព្រះគ្រិស្ដ អ្នករាល់គ្នាមានអ្នកមើលថែមួយម៉ឺននាក់ ប៉ុន្ដែគ្មានឪពុកច្រើនទេ គឺខ្ញុំទេដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូតាមរយៈដំណឹងល្អ
ដូច្នេះ គម្ពីរវិន័យជាអ្នកមើលថែយើងដែលនាំយើងទៅឯព្រះគ្រិស្ដ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារជំនឿ