Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 7:4 - Khmer Christian Bible

4 ហេតុនេះ​បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ក៏​បាន​ស្លាប់​ខាងឯ‍​គម្ពីរ​វិន័យ​តាមរយៈ​រូបកាយ​របស់​ព្រះគ្រិស្ដ​រួច​ហើយ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រួម​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ថ្វាយ​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 បងប្អូន​របស់ខ្ញុំ​អើយ ដោយហេតុនេះ អ្នករាល់គ្នា​ត្រូវបាន​ប្រហារជីវិត​ចំពោះ​ក្រឹត្យវិន័យ​ហើយ តាមរយៈ​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទៅយក​ម្នាក់ផ្សេងទៀត​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​យើង​បាន​បង្កើតផល​សម្រាប់​ព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ​សារ​ព្រះ​កាយ​របស់​ព្រះ‌គ្រីស្ទ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជាប់​នឹង​ម្នាក់​ទៀត គឺ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ដោយ‌សារ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​ព្រះ‌គ្រិស្ត​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ‌ជាម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 យ៉ាង​ដូច្នោះ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ពី​ខាង​ឯ​ក្រិត្យ‌វិន័យ​ដែរ ដោយ‌សារ​រូប​អង្គ​នៃ​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​ម្នាក់​ទៀត ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​បង​ប្អូន​វិញ ក៏​ដូច្នោះ​ដែរ ដោយ‌សារ​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស បង​ប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ហ៊ូកុំ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​អាល់ម៉ា‌ហ្សៀស​ដែល​បាន​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ជូន​អុលឡោះ

សូមមើលជំពូក ចម្លង




រ៉ូម 7:4
35 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួកគេ​កំពុង​បរិភោគ​ នោះ​ព្រះយេស៊ូ​បាន​យក​នំប៉័ង​មក​ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ ហើយ​បរិភោគ​ចុះ​ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»​


ហើយ​អ្នក​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​ដី​ល្អ​ គេ​ឮ​ព្រះបន្ទូល​ក៏​ទទួល​យក​ ហើយ​បង្កើត​ផលផ្លែ​ មួយ​ជា​សាមសិប​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​មួយ​រយ»។​


ដ្បិត​ព្រះវរបិតា​របស់​ខ្ញុំ​បាន​តម្កើង​ឡើង​ ដោយសារ​តែ​សេចក្ដី​នេះឯង​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផល​បាន​ច្រើន​ យ៉ាង​នោះ​អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។​


អ្នកណា​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ហើយ​ជា​កូនកំលោះ រីឯ​​មិត្ត​សម្លាញ់​​របស់​កូនកំលោះ​ដែល​ឈរ​ស្តាប់​កូន​កំលោះ នោះ​ក៏​ត្រេក​អរជា​ខ្លាំង​ចំពោះ​សំឡេង​របស់កូន​កំលោះ​​ដែរ ដូច្នេះ អំណរ​របស់​ខ្ញុំ​បរិបូរ​ហើយ​


ខ្ញុំ​ជា​នំប៉័ង​ជីវិត​ដែល​ចុះ​មកពី​ស្ថានសួគ៌​ បើ​អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​នំប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ​ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​នោះ​ គឺ​ជា​រូប​សាច់​របស់​ខ្ញុំ»។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​រាប់​ខ្លួន​ទុក​ដូចជា​ស្លាប់​ខាងឯ​បាប​រួច​ហើយ​ដែរ​ ប៉ុន្ដែ​រស់នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ខាង​ឯ​ព្រះជាម្ចាស់​វិញ។​


ព្រោះ​បាប​លែង​ត្រួតត្រា​លើ​អ្នក​រាល់គ្នា​ទៀត​ហើយ​ ព្រោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទៀត​ទេ​ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ។​


មិន​មែន​ដូច្នោះ​ទេ!​ យើង​ដែល​បាន​ស្លាប់​ខាង​ឯបាប​រួច​ហើយ​ តើ​ឲ្យ​យើង​រស់នៅ​ក្នុង​បាប‍​តទៅ​ទៀត​យ៉ាង​ដូចម្ដេច​កើត?​


ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​បាន​រួច​ពី​បាប​ ហើយ​ត្រលប់​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ អ្នក​រាល់គ្នា​បាន​ទទួល​ផល​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ភាព​បរិសុទ្ធ​ដែល​មាន​លទ្ធផល​ជា​ជីវិត​អស់កល្ប​ជានិច្ច​


ដូច្នេះ​ បើ​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ នៅ​ពេល​ប្ដី​នៅ​រស់នៅ​ឡើយ​ នោះ​គេ​ហៅ​នាង​ថា​ស្ដ្រី​ផិត​ក្បត់​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ហើយ​ ដូច្នេះ​ ទោះបី​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ ក៏​នាង​មិន​មែន​ជា​ស្ដ្រី​ផិត​ក្បត់​ដែរ។​


ប៉ុន្ដែ​ឥឡូវ​នេះ​ យើង​បាន​រួច​ពី​គម្ពីរ​វិន័យ​ហើយ​ ទាំង​បាន​ស្លាប់​ខាងឯ​សេចក្ដី​ដែល​ឃុំឃាំង​យើង​ទុក​ដែរ​ ដើម្បី​ឲ្យ​យើង​បម្រើ​តាមរបៀប​ថ្មី​របស់​ព្រះវិញ្ញាណ​ មិន​មែន​តាម​របៀប​ចាស់​របស់​គម្ពីរ​វិន័យ​ឡើយ។​


ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​បាន​ដោះ​ខ្ញុំ​ឲ្យ​រួច​ពី​គោលការណ៍​របស់​បាប​ និង​គោលការណ៍​របស់​សេចក្ដី​ស្លាប់​


តើ​ពែង​នៃ​ព្រះពរ​ដែល​យើង​អរព្រះគុណ​ មិន​មែន​ជា​ការ​រួម​ចំណែក​ក្នុង​ឈាម​របស់​ព្រះគ្រិស្ដ​ទេ‍​ឬ‍?​ តើ​នំប៉័ង​ដែល​យើង​កាច់​ មិន​មែន​ជា​ការ​រួម​ចំណែក​ក្នុង​រូបកាយ​របស់​ព្រះគ្រិស្ដ​ទេ‍​ឬ‍?​


ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​


មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​


ប៉ុន្ដែ​បើ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ទេ។​


គឺ​ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បញ្ញត្ដិ​ និង​សេចក្ដី​បង្គាប់​ទាំងឡាយ​ចោល​ ដើម្បី​ឲ្យ​ព្រះអង្គ​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​នៅ​ក្នុង​ព្រះអង្គ​ ទាំង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​


ទាំង​បាន​ពេញ​ដោយ​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ការ​សរសើរ​តម្កើង​ និង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​


ខ្ញុំ​និយាយ​នេះ​ មិន​មែន​រក​ជំនួយ​ទេ​ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​ចម្រើន​ដល់​អ្នក​រាល់គ្នា​វិញ​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រស់នៅ​ស័ក្ដិសម​នឹង​ព្រះអម្ចាស់​ ទាំង​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នៅ​ក្នុង​ការ​ទាំង​អស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផលផ្លែ​នៅ​ក្នុង​គ្រប់​ការ​ល្អ​ ព្រមទាំង​ចម្រើន​ឡើង​នៅ​ក្នុង​ការ​យល់​ដឹង​អំពី​ព្រះជាម្ចាស់​


ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ឲ្យ​អ្នក​រាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​រូបកាយ​ខាង​សាច់ឈាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ គ្មាន​កំហុស​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​


ដែល​បាន​មក​ដល់​អ្នក​រាល់គ្នា​ ហើយ​ដំណឹង​ល្អ​នេះ​បង្កើត​ផលផ្លែ​ និង​ចម្រើន​ឡើង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​ តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ និង​បាន​យល់​ព្រះគុណ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​


ហើយ​ព្រះអង្គ​បាន​លុប​ចោល​កំណត់​ត្រា​ដែល​ទាស់​នឹង​យើង​ គឺ​បញ្ញត្ដិ​ទាំងឡាយ​ដែល​ប្រឆាំង​យើង​ ហើយ​ព្រះអង្គ​បាន​ដក​បញ្ញត្ដិ​ទាំង​នោះ​ចេញ​ ដោយ​ដំ​ភ្ជាប់​ទៅ​នឹង​ឈើ​ឆ្កាង។​


បើ​អ្នក​រាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះគ្រិស្ដ​ ហើយ​រួច​ផុត​ពី​គោលការណ៍​បឋម​របស់​លោកិយ​នេះ​មែន​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ហាក់​ដូច​ជា​រស់នៅ​ក្នុង​លោកិយ​ដោយ​ចុះ​ចូល​នឹង​បញ្ញត្ដិ​ទាំងឡាយ​ ដូច​ជា​


ដោយ​សារ​បំណង​របស់​ព្រះអង្គ​នេះ​ហើយ ​បានជា​យើង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​រូបកាយ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ព្រះអង្គ​ថ្វាយ​តែ​មួយ​ដង​ជា​ការ​ស្រេច។​


ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​យើង​ក្នុង​រូបកាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ឲ្យយើង​បាន​ស្លាប់​ខាង‍​ឯ​បាប​ ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​ អ្នក​រាល់គ្នា​ក៏បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះអង្គ​


ចូរ​យើង​ត្រេកអរ​ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ​ រួច​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ ដ្បិត​ដល់​ពេល​រៀប​មង្គលការ​កូនចៀម​ហើយ​ រីឯ​កូន​ក្រមុំ​របស់​ព្រះអង្គ​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​


បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ពេញ​ដោយ​គ្រោះកាច​ចុង​ក្រោយ​ទាំង​ប្រាំពីរ​ បាន​ចូល​មក​ ហើយ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូល​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ​ដែល​ជា​ប្រពន្ធ​របស់​កូនចៀម»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម