Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ឥឡូវ​នេះ ជំនឿ​បាន​មក​ដល់​ហើយ យើង​មិន​នៅ​ក្រោម​អំណាច​របស់​អ្នក​មើល​ថែ​នោះ​ទៀត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ប៉ុន្តែ​ឥឡូវនេះ ជំនឿ​នោះ​បាន​មក​ដល់​ហើយ ដូច្នេះ​យើង​មិន​ស្ថិតនៅ​ក្រោម​អ្នកបង្រៀន​ទៀតទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ប៉ុន្ដែ​ពេល​ជំនឿ​មក​ដល់​ហើយ​ នោះ​យើង​មិន​ស្ថិត​ក្រោម​អ្នក​មើល​ថែ​ទៀត​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អ្វី​ដែល​ណែ‌នាំ​យើង​នោះ​ទៀត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​លុះ​កាល​សេចក្ដី​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក‌នាំ​នោះ​ទៀត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អ្វី​ដែល​ណែ‌នាំ​យើង​នោះ​ទៀត​ទេ

សូមមើលជំពូក ចម្លង




កាឡាទី 3:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។


បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ​សារ​ព្រះ​កាយ​របស់​ព្រះ‌គ្រីស្ទ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជាប់​នឹង​ម្នាក់​ទៀត គឺ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ។


ដ្បិត​ទោះ​ជា​អ្នក​រាល់​គ្នា​មាន​គ្រូ​មួយ​ម៉ឺន​ក្នុង​ព្រះ‌គ្រីស្ទ ក៏​អ្នក​រាល់​គ្នា​គ្មាន​ឪពុក​ច្រើន​ទេ តែ​ខ្ញុំ​បាន​ត្រឡប់​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាម​រយៈ​ដំណឹង​ល្អ។


ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​អ្នក​មើល​ថែ​យើង រហូត​ដល់​ព្រះ‌គ្រីស្ទ​យាង​មក ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ជំនឿ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម