ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 2:21 - Khmer Christian Bible

ខ្ញុំ​មិន​ធ្វើ​ឲ្យ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឥត​ប្រយោជន៍​ទេ​ ព្រោះ​បើ​សេចក្ដី​សុចរិត​មក​ដោយសារ​គម្ពីរ​វិន័យ​ នោះ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ឥត​ប្រយោជន៍!​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​មិន​បោះបង់ចោល​ព្រះគុណ​របស់​ព្រះ​ឡើយ ដ្បិត​ប្រសិនបើ​សេចក្ដីសុចរិត​មក​តាមរយៈ​ក្រឹត្យវិន័យ នោះ​ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ឥតប្រយោជន៍​ហើយ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​មិន​លើក​ព្រះ‌គុណ​របស់​ព្រះ​ចោល​ឡើយ តែ​ប្រសិន‌បើ​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រឹត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មិន​លុប​បំបាត់​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ត​សោយ​ទិវង្គត​ឥត​បាន​ការ​អ្វី​ទេ!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​មិន​លើក​ព្រះ‌គុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រិត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​មិន​លុប​បំបាត់​ក្តី​មេត្តា​របស់​អុលឡោះ​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយ‌សារ​ហ៊ូកុំ​នោះ បាន​សេចក្ដី​ថា​អាល់ម៉ា‌ហ្សៀស​ស្លាប់​ឥត​បាន​ការ​អ្វី​ទេ!

សូមមើលជំពូក



កាឡាទី 2:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «អ្នក​រាល់គ្នា​ពិត​ជា​បោះ​បង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​មែន​ ដើម្បី​ឲ្យ​ទំនៀម​ទម្លាប់​អ្នក​រាល់គ្នា​អាច​នៅ​គង់​វង្ស​


ព្រោះ​ពួកគេ​មិន​យល់​អំពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ហើយ​ពួកគេ​ខំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​សុចរិត​ដោយ​មិន​បាន​ចុះចូល​តាម​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ឡើយ​


ហើយ​បើ​ដោយសារ​ព្រះគុណ​មែន​ នោះ​មិន​ត្រូវ​អាង​លើ​ការ​ប្រព្រឹត្តិ​ទៀត​ទេ​ បើ​មិន​ដូច្នេះ​ទេ​ ព្រះគុណ​មិន​មែន​ជា​ព្រះគុណ​ទៀត​ទេ។​


ព្រះយេស៊ូ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​គេ​សម្លាប់​ដោយសារ​ទោស​កំហុស​របស់​យើង​ តែ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ដើម្បី​រាប់​យើង​ជា​សុចរិត។​


ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​ចំពោះ​សេចក្ដី​ទាំង​នេះ?​ បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង​ តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?​


ហើយ​បើ​ព្រះគ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ​ នោះ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​យើង​ឥត​ប្រយោជន៍​សោះ​ ហើយ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​ឥត​ប្រយោជន៍​ដែរ​


ហើយ​បើ​ព្រះគ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​មែន​ នោះ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​គ្មាន​ប្រយោជន៍​សោះ​ ហើយ​អ្នក​រាល់គ្នា​នៅ​ក្នុង​បាប​របស់​អ្នក​រាល់គ្នា​ដដែល​


អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ដំណឹង​ល្អ​នោះ​ដែរ​ បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​រាល់គ្នា​ជឿ​គ្មាន​ប្រយោជន៍‍​ឡើយ​


យើង​ដឹង​ថា​ មនុស្ស​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ គឺ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​វិញ​ ហេតុ​នេះ​បាន​ជា​យើង​ជឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ឡើយ​


បើ​ខ្ញុំ​សង់​អ្វី​ដែល​ខ្ញុំ​បាន​បំផ្លាញ​ចោល​ឡើង​វិញ​ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ខ្លួន​ខ្ញុំ​ជា​អ្នក​ល្មើស​ក្រឹត្យវិន័យ​ហើយ​


ដូច្នេះ​ តើ​គម្ពីរ​វិន័យ​ទាស់​នឹង​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ឬ?​ ទេ​ មិន​មែន​ទេ!​ ដ្បិត​បើ​ក្រឹត្យវិន័យ​ដែល​បាន​ប្រទាន​មក​អាច​ផ្ដល់​ជីវិត​បាន​ នោះ​សេចក្ដី​សុចរិត​នឹង​មក​តាមរយៈ​ក្រឹត្យវិន័យ​យ៉ាង​ពិត​ប្រាកដ​


ដូច្នេះ​ បើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំឲ្យ​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខងារ​នេះ​ ប្រជាជន​ទទួល​បាន​គម្ពីរ​វិន័យ)​ តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេង​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​ដូច្នេះ‍?​