រួចពួកគាត់បានធ្វើដំណើរកាត់តាមស្រុកស៊ីរី និងស្រុកគីលីគា ព្រមទាំងបានពង្រឹងក្រុមជំនុំនានា។
កាឡាទី 1:2 - Khmer Christian Bible ព្រមទាំងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ ជូនចំពោះក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ ព្រះគម្ពីរខ្មែរសាកល ពីខ្ញុំ និងបងប្អូនទាំងអស់គ្នាដែលនៅជាមួយខ្ញុំ ជូនចំពោះក្រុមជំនុំនៅកាឡាទី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំ ព្រមទាំងបងប្អូនទាំងអស់គ្នា ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំ នឹងពួកបងប្អូនទាំងអស់គ្នា ដែលនៅជាមួយនឹងខ្ញុំ យើងផ្ញើមកពួកជំនុំទាំងប៉ុន្មាន នៅស្រុកកាឡាទី អាល់គីតាប ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំអះទាំងឡាយនៅស្រុកកាឡាទី។ |
រួចពួកគាត់បានធ្វើដំណើរកាត់តាមស្រុកស៊ីរី និងស្រុកគីលីគា ព្រមទាំងបានពង្រឹងក្រុមជំនុំនានា។
ហើយបន្ទាប់ពីបានស្នាក់នៅក្រុងអាន់ទីយ៉ូកមួយរយៈពេល គាត់ក៏ចាកចេញ ហើយធ្វើដំណើរកាត់តាមស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងពួកសិស្សទាំងអស់ឲ្យរឹងមាំ។
ដូច្នេះ ក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ដ ហើយមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់ និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងមានចំនួនកាន់តែច្រើនឡើង។
ចំពោះការរៃអង្គាសសម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទីចុះ
ឱពួកអ្នកស្រុកកាឡាទីដ៏ល្ងង់អើយ! តើអ្នកណាដាក់អំពើលើអ្នករាល់គ្នាឬ? នៅចំពោះភ្នែកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលការពិពណ៌នាយ៉ាងច្បាស់អំពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាងនោះហើយ
រីឯអ្នករាល់គ្នាវិញ ក៏ដឹងអំពីអត្តចរិតរបស់គាត់ស្រាប់ហើយ គឺគាត់បានបម្រើនៅក្នុងដំណឹងល្អជាមួយខ្ញុំដូចជាឪពុក និងកូន។
សូមជម្រាបសួរដល់ពួកបរិសុទ្ធទាំងអស់នៅក្នុងព្រះគ្រិស្ដយេស៊ូ រីឯបងប្អូនទាំងឡាយដែលនៅជាមួយខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ