ដ្បិតអស់អ្នកណាដែលសូម នោះនឹងបានទទួល អ្នកណាដែលរក នោះនឹងបានឃើញ ក៏នឹងបើកឲ្យអ្នកណាដែលគោះដែរ។
៣ យ៉ូហាន 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានសរសេរសចក្ដីខ្លះមកជូនក្រុមជំនុំ ប៉ុន្តែ ឌីអូត្រែប ដែលចូលចិត្តចង់ធ្វើធំជាងគេ មិនព្រមទទួលស្គាល់យើងទេ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានសរសេរសេចក្ដីខ្លះទៅក្រុមជំនុំហើយ ប៉ុន្តែឌីអូត្រេពេសដែលចូលចិត្តធ្វើជាមេក្នុងចំណោមពួកគេ មិនព្រមទទួលយើងទេ។ Khmer Christian Bible ខ្ញុំបានសរសេរសេចក្ដីខ្លះជូនក្រុមជំនុំ ប៉ុន្ដែលោកឌីអូត្រេពដែលចូលចិត្ដធ្វើជាអ្នកធំក្នុងចំណោមពួកគេ គាត់មិនទទួលយើងទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លីមកជូនក្រុមជំនុំ* តែឌីអូត្រែបដែលចូលចិត្តធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ អាល់គីតាប ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លី មកជូនក្រុមជំអះ តែឌីអូត្រែបដែលចូលចិត្ដធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។ |
ដ្បិតអស់អ្នកណាដែលសូម នោះនឹងបានទទួល អ្នកណាដែលរក នោះនឹងបានឃើញ ក៏នឹងបើកឲ្យអ្នកណាដែលគោះដែរ។
«អ្នកណាទទួលកូនក្មេងណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
ហើយមានព្រះបន្ទូលថា៖ «អ្នកណាដែលទទួលក្មេងតូចនេះ ក្នុងនាមខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ខ្ញុំឲ្យមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំជាងគេ»។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
ព្រះអង្គជាសិរសារបស់រូបកាយ ដែលជាក្រុមជំនុំ ព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គបានធ្វើជាប្រមុខក្នុងគ្រប់ទាំងអស់
អស់អ្នកដែលប្រព្រឹត្តរំលង ហើយមិននៅជាប់ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ។ អ្នកណាដែលនៅជាប់ក្នុងសេចក្ដីបង្រៀននោះ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។
ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយគេក្នុងសេចក្ដីពិត។