លោកប្រាប់ថា៖ «ប្រសិនបើពួកស៊ីរីខ្លាំងជាងខ្ញុំ ចូរឯងមកជួយខ្ញុំផង តែបើពួកកូនចៅអាំម៉ូនខ្លាំងជាងឯង នោះខ្ញុំនឹងទៅជួយឯងវិញ។
២ សាំយូអែល 8:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាឡេក និងជ័យភណ្ឌដែលយកពីហាដារេស៊ើរ ជាកូនរេហុប ស្តេចក្រុងសូបាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។ ព្រះបាទដាវីឌក៏យកជយភណ្ឌដែលរឹបអូសបានពីព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប ស្ដេចស្រុកសូបា ទៅថ្វាយព្រះអម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាលេក ហើយនឹងរបឹបដែលបានយកពីហាដារេស៊ើរជាកូនរេហុប ស្តេចក្រុងសូបាផង។ អាល់គីតាប គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។ ស្តេចទតក៏យកជយភ័ណ្ឌដែលរឹបអូសបានពីស្តេចហាដារេស៊ើរ ជាបុត្ររបស់ស្តេចរេហូប ស្តេចស្រុកសូបា ទៅជូនអុលឡោះតាអាឡាដែរ។ |
លោកប្រាប់ថា៖ «ប្រសិនបើពួកស៊ីរីខ្លាំងជាងខ្ញុំ ចូរឯងមកជួយខ្ញុំផង តែបើពួកកូនចៅអាំម៉ូនខ្លាំងជាងឯង នោះខ្ញុំនឹងទៅជួយឯងវិញ។
កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។
ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចតម្រូវឲ្យត្រូវសម្លាប់ពីរជួរ ហើយទុកពេញមួយជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់ក្លាយជាអ្នកបម្រើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
ព្រះបាទដាវីឌក៏ថ្វាយរបស់ទាំងនោះដល់ព្រះយេហូវ៉ាជាមួយប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដុម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន និងសាសន៍អាម៉ាឡេក។
គ្រានោះ ដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាឡេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុកតាំងតែពីដើមមក គេនៅតាមផ្លូវដែលទៅស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីព្ទ។
ដាវីឌក៏ប្រហារគេចាប់តាំងពីពេលព្រលប់នោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់ ឥតមានអ្នកណារត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ដែលជិះសត្វអូដ្ឋរត់ទៅប៉ុណ្ណោះ។
ដាវីឌក៏បានចាប់យកហ្វូងចៀម និងហ្វូងគោដែរ ដែលពួកគង្វាលដេញសត្វទាំងនោះនៅមុខគេ ក៏និយាយថា៖ «នេះជារបឹបរបស់ដាវីឌ»។