នោះក៏ចាត់យ៉ូរ៉ាមជាបុត្រា ឲ្យទៅជួបព្រះបាទដាវីឌ ដើម្បីទូលសួរពីសុខទុក្ខ និងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនមកថ្វាយដែរ
២ សាំយូអែល 8:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រដាប់ទាំងនោះ ព្រះបាទដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស និងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីសាសន៍នានាដែលទ្រង់បានបង្ក្រាបនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចស្ដេចថ្វាយមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មានដែលស្ដេចវាយឈ្នះដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រដាប់ទាំងនោះ ស្តេចដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស នឹងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីអស់ទាំងសាសន៍ដែលទ្រង់បានបង្ក្រាបនោះ អាល់គីតាប ស្តេចទតយកវត្ថុទាំងនោះទៅជូនអុលឡោះតាអាឡាដូចជាមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មាន ដែលគាត់វាយឈ្នះដែរ |
នោះក៏ចាត់យ៉ូរ៉ាមជាបុត្រា ឲ្យទៅជួបព្រះបាទដាវីឌ ដើម្បីទូលសួរពីសុខទុក្ខ និងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនមកថ្វាយដែរ
ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតារបស់ទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់មាស និងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។
ព្រះបាទដាវីឌក៏ថ្វាយរបស់ទាំងនោះដល់ព្រះយេហូវ៉ាជាមួយប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដុម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន និងសាសន៍អាម៉ាឡេក។
យើងបានត្រៀមការអស់ពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសម្រាប់ប្រដាប់ធ្វើពីមាស ប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសម្រាប់ប្រដាប់ធ្វើពីលង្ហិន ដែកសម្រាប់ប្រដាប់ធ្វើពីដែក ឈើសម្រាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស និងត្បូងសម្រាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ និងត្បូងមានតម្លៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ
ដូច្នេះ ការទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលព្រះបាទដាវីឌ ជាបិតាបានថ្វាយទាំងប្រាក់ ទាំងមាស និងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែក ហើយក្រចកជើងអ្នកទៅជាលង្ហិន អ្នកនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអ្នកនឹង ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។